នាព្រឹកថ្ងៃទី ២២ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្ដិការអន្តរជាតិជប៉ុន (JBIC)។
![]() |
![]() |
![]() |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្ដិការអន្ដរជាតិ |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ JBIC ក្នុងការផ្តល់ប្រាក់កម្ចីជាច្រើន ជាពិសេសការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងធំៗ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់និងយូរអង្វែង គាំទ្រជប៉ុនរួមចំណែកយ៉ាងសកម្មសម្រាប់សន្ដិភាព កិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍនៃតំបន់និងពិភពលោក ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុន និង JBIC ជួយវៀតណាមកសាងខឿនសេដ្ឋកិច្ចមានកំណើនលឿន និងនិរន្តរភាព ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងមានប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ JBIC ជួយគាំទ្រការពិគ្រោះយោបល់អំពីគោលនយោបាយ ប្រភពទុន បច្ចេកវិទ្យា ធនធានមនុស្ស និងបទពិសោធន៍ក្នុងការគ្រប់គ្រងសម្រាប់វៀតណាមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការបំប្លែងថាមពល និងថាមពលកកើតឡើងវិញ ជាពិសេសជួយវៀតណាមលើកកំពស់សមត្ថភាពផលិតឧបករណ៍ក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ដែលវៀតណាមមានសក្ដានុពលយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីជប៉ុន និង JBIC ជួយគាំទ្រវៀតណាមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការប្រែប្រួលអាកាសធាតុ ការបំប្លែងរឌីជីថល បង្កើនសមត្ថភាពវេជ្ជសាស្រ្ត; ជំរុញការច្នៃប្រឌិត; ការបណ្តុះបណ្តាល និងលើកកម្ពស់គុណភាពធនធានមនុស្ស....។
លោកប្រធាន JBIC បានឯកភាពខ្ពស់ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ព្រមទាំងលោកប្រធាន JBIC ក៏បានចែករំលែកគំនិត ដំណោះស្រាយ និងខ្លឹមសារសហប្រតិបត្តិការជាក់លាក់ជាច្រើនដែរ។ លោកអះអាងថា JBIC មានបំណងសហប្រតិបត្ដិការជាមួយវៀតណាមលើវិស័យជាច្រើន។
* នារសៀលថ្ងៃដដែល នៅអាគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបប្រធានក្រុមប្រឹក្សាភិបាល JBIC លោក Maeda Tadashi៕
មតិពីមិត្តអ្នកអាន