Trending now

ប្រគល់ឋានន្តរស័ក្តិជាលើកដំបូងដល់​​នាយ​ទាហាន​វៀតណាមដែលកំពុងបម្រើការងារនៅអង្គការសហប្រជាជាតិ

10:54 | 21/07/2022 យោងតាមវិឡូសំលេងវៀតណាម

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងល្អប្រសើររបស់នាយទាហានទាំងពីររូប ត្រូវបានបំពាក់ឋានន្តរស័ក្តិយោធាឆ្នាំ ២០២២ នេះ។

ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហាររបស់វៀតណាមនៅអ៊ីស្រាអែល ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហាររបស់វៀតណាមនៅអ៊ីស្រាអែល
ព្រះមហាក្សម៉ា​ឡេស៊ី​ ទទួលយកការលាលែ​ង​រប​ស់ លោក Mahathir ប៉ុន្តែតែងតាំងលោកជា​នា​យក​រដ្ឋ​មន្រ្តី បណ្តោះអា​សន្ន​សិន រហូតជ្រើសរើសបា​ន​នាយ​ករ​ដ្ឋម​ន្រ្តី​ ព្រះមហាក្សម៉ា​ឡេស៊ី​ ទទួលយកការលាលែ​ង​រប​ស់ លោក Mahathir ប៉ុន្តែតែងតាំងលោកជា​នា​យក​រដ្ឋ​មន្រ្តី បណ្តោះអា​សន្ន​សិន រហូតជ្រើសរើសបា​ន​នាយ​ករ​ដ្ឋម​ន្រ្តី​
ពិធីប្រគល់ឋានន្តរស័ក្តិដល់នាយទាហានវៀតណាមដែលកំពុងបម្រើការងារនៅអង្គការសហប្រជាជាតិ។
ពិធីប្រគល់ឋានន្តរស័ក្តិដល់នាយទាហានវៀតណាមដែលកំពុងបម្រើការងារនៅអង្គការសហប្រជាជាតិ។

នាថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមសំណើរបស់នាយកដ្ឋានរក្សាសន្តិភាព ក្រសួងការពារប្រទេសនិង គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានរៀបចំពិធីប្រគល់ឋានន្តរស័ក្តិ ជាវរសេនីយឯក ដល់លោក Luong Truong Vinh និងឋានន្តរស័ក្តិជាវរសេនីយ៍ទោ ដល់ លោក Nguyen Phuc Dong ដែលកំពុងបម្រើការងារនៅនាយកដ្ឋានប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ។

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងល្អប្រសើររបស់នាយទាហានទាំងពីររូប ត្រូវបានបំពាក់ឋានន្តរស័ក្តិយោធាឆ្នាំ ២០២២ នេះ។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើថា ជាមួយនឹងទំនួលខុសត្រូវថ្មី នាយទាហាននៃកងទ័ពប្រជាជនវៀតណាមនឹងបន្តលើកកំពស់សមត្ថភាពការងារ និងធ្វើសេនាធិការជូនបក្ស រដ្ឋ ក្នុងវិស័យសហប្រតិបត្តិការរក្សាសន្តិភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ ជាពិសេសគឺស្វែងរកឱកាសបង្កើនការចូលរួមរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ក្នុងស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើថា ជាមួយនឹងការទទួលខុសត្រូវថ្មី សមមិត្តត្រូវបន្តលើកកំពស់សមត្ថភាពក្នុងការងារ និងផ្តល់យោបល់ល្អដល់បក្ស រដ្ឋអំពីកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ, ជាពិសេសស្វែងរកឱកាសបង្កើនការចូលរួមរបស់មន្ត្រីកងទ័ពប្រជាជនវៀតណាមក្នុងបេសកកម្ម។

តាងនាមសមមិត្តដែលដំឡើងឋានន្តរស័ក្តិយោធា លោកវរសេនីយ៍ទោ Luong Truong Vinh បានសង្កត់ធ្ងន់ថា ការទទួលបានសេចក្តីសម្រេចដំឡើងឋានន្តរស័ក្តិយោធា គឺជាព្រឹត្តិការមួយដ៏សំខាន់ក្នុងអាជីពយោធារបស់នាយទាហានគ្រប់រូបនៃកងទ័ពប្រជាជនវៀតណាម, ពីនោះមក យើងកាន់តែយល់ដឹងកាន់តែស៊ីជម្រៅអំពីការទទួលខុសត្រូវដែលបក្ស រដ្ឋ និងក្រសួងការពារជាតិវៀតណាមជឿទុកចិត្ត និងប្រគល់ឱ្យ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស