ព្រះមហាក្សម៉ាឡេស៊ី ព្រះនាម Abdullah Ri’ayatuddin Al-Mustafa Billah Shah បានទទួលយកការលាលែងរបស់លោក Mahathir Mohamad ពីតំណែងនាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ ប៉ុន្តែបានតែងតាំងលោក Mahathir Mohamad ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នសិន រហូតដល់ជ្រើសរើសបាននាយករដ្ឋមន្រ្តីថ្មី។ នេះជាការបញ្ជាក់របស់លោក Mohd Zuki Ali ប្រធានរដ្ឋលេខាធិការនៃរដ្ឋាភិបាល។
ព្រះមហាក្សម៉ាឡេស៊ី ព្រះនាម Abdullah Ri’ayatuddin Al-Mustafa Billah Shah។ (រូបថត៖ cen.com.khmer)
លោក Mohd Zuki Ali បានថ្លែងក្នុងសេចក្តីប្រកាសថា “ក្នុងអំឡុងពេលនេះ លោក Mahathir នឹងត្រូវគ្រប់គ្រងរដ្ឋបាលរបស់ម៉ាឡេស៊ី រហូតដល់ជ្រើសរើសបាននាយករដ្ឋមន្រ្តីថ្មី និងគណៈរដ្ឋមន្រ្តីត្រូវបានបង្កើតឡើង”។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ លោក Mahathir វ័យ ៩៥ឆ្នាំ បានដាក់ស្នើសុំលាលែង ខណៈដែលលោកបានលះបង់តំណែងជាប្រធានបក្ស Parti Pribumi Bersatu ក្រោយពេលមានការព្យាករណ៍ថា កិច្ចព្រមព្រៀងថ្មីនឹងត្រូវបង្កើតឡើង ដើម្បីជំនួស សម្ព័ន្ធ Pakatan Harapan (PH) ដែលជាសម្ព័ន្ធនយោដឹកនាំ។
បញ្ហានេះកើតឡើង ក្រោយពេលលោក Anwar Ibrahim ដែលជាប្រធានបក្ស Parti Keadilan Rakyat បានកត់សម្គាល់ឃើញថា មានការក្បត់ដោយដៃគូសម្ព័ន្ធដើម្បីបំបែក សម្ព័ន្ធនយោបាយ។
នៅពេលជាមួយគ្នានេះដែរ លោក Muhyiddin Yassin ដែលជាប្រធានបក្ស Bersatu បានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា បក្សរបស់លោកបានចាកចេញពីសម្ព័ន្ធនយោបាយ (PH)៕
(ប្រភពព័ត៌មាន៖ cen.com.khmer)
មតិពីមិត្តអ្នកអាន