Trending now

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុវត្តន៍ការសន្យានៅ COP26

08:53 | 13/07/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់រាល់ការសន្យានៅក្នុង COP26 ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន។

វៀតណាមនិងអាហ្សង់ទីនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដោយមាន សក្តានុពល វៀតណាមនិងអាហ្សង់ទីនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដោយមាន សក្តានុពល
កិច្ចប្រជុំកំពូល COP26 បានបិទបញ្ចប់ ជាមួយកិច្ចព្រមព្រៀងអាកាសធាតុសកលថ្មី កិច្ចប្រជុំកំពូល COP26 បានបិទបញ្ចប់ ជាមួយកិច្ចព្រមព្រៀងអាកាសធាតុសកលថ្មី
រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានអញ្ជើញជួបប្រជុំតាមអនឡាញជាមួយលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស (រូបថត៖ ក្រសួងធនធាននិងបរិស្ថាន)
រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានអញ្ជើញជួបប្រជុំតាមអនឡាញជាមួយលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស (រូបថត៖ ក្រសួងធនធាននិងបរិស្ថាន)

នារសៀលថ្ងៃទី ១១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានអញ្ជើញជួបប្រជុំតាមអនឡាញជាមួយលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានកិច្ចប្រជុំនៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦។ (COP26) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុវត្តន៍ការសន្យារបស់វៀតណាមនៅ COP26 និងឆ្ពោះទៅ COP27។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់រាល់ការសន្យានៅក្នុង COP26 ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន។ ក្នុងនោះ យុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលដល់ឆ្នាំ ២០៥០ បានបង្ហាញពីទស្សនៈអំពីតួនាទី អាទិភាព ទំនួលខុសត្រូវ បែបផែន ប្រភពធនធានសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; កំណត់គោលដៅជាក់លាក់ ស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រួមជាមួយនឹងគោលដៅសំខាន់ៗដែលបានកំណត់ក្នុងដំណាក់កាលដល់ឆ្នាំ ២០៣០ និងដល់ឆ្នាំ ២០៥០ សំដៅធានាការបញ្ចេញឧស្ម័នសុទ្ធនៅកម្រិតសូន្យ។ លោករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យប្រធាន COP26 លោក Alok Kumar Sharma ជំរុញដល់ភាគីពាក់ព័ន្ធនានា និងក្រុម G7 កំណត់កញ្ចប់ហិរញ្ញប្បទាន សម្រាប់វៀតណាមឲ្យបានឆាប់ៗ ដើម្បីវៀតណាមអនុវត្តន៍ដំណើរការផ្លាស់ប្ដូរដោយម្ចាស់ការ។

ជាការឆ្លើយតប ប្រធាន COP26 លោក Alok Kumar Sharma បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសនឹងរួមដណើរ និងជួយឧបត្ថម្ភវៀតណាមដើម្បីរួមគ្នាឆ្ពោះទៅគោលដៅដែលបានសន្យានៅក្នុង COP26 និងឆ្ពោះទៅ COP27។ ភាគីទាំងពីរក៏បានឯកភាពគ្នាបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីជំរុញរាល់សកម្មភាពអនុវត្តន៍ការសន្យា ក៏ដូចជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែ

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក