Trending now

វៀតណាមជាប្រទេសដែលមានចំនួនភ្ញៀវទេសចរមកកម្ពុជាច្រើនជាងគេ

10:04 | 10/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

វៀតណាមជាប្រទេសដែលមានចំនួនភ្ញៀវទេសចរមកកម្ពុជាច្រើនជាងគេ។ ឈរនៅក្រោយគឺថៃ និងចិន។

វៀតណាមអនុវត្តន៍វិធានការគាំពារ និងជួយឧបត្ថម្ភពលរដ្ឋនៅបរទេស វៀតណាមអនុវត្តន៍វិធានការគាំពារ និងជួយឧបត្ថម្ភពលរដ្ឋនៅបរទេស
ដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកំណើនបៃតង ដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកំណើនបៃតង
វៀតណាមជាប្រទេសដែលមានចំនួនភ្ញៀវទេសចរមកកម្ពុជាច្រើនជាងគេ (រូបថត៖ vov.vn)
វៀតណាមជាប្រទេសដែលមានចំនួនភ្ញៀវទេសចរមកកម្ពុជាច្រើនជាងគេ

យោងតាមក្រសួងទេសចរណ៍កម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២២ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបជាង ៥០៦,៧៦០ នាក់ កើនឡើង ៣៩៤.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ចំនួនភ្ញៀវទេសចរវៀតណាមមកកម្ពុជាមានចំនួនច្រើនជាងគេ ដែលមានចំនួនជិត ១៤៣,៣០០ នាក់ កើនឡើង ១,៩៥៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ប្រសិនបើខេត្តជាប់មាត់សមុទ្រដូចជាកំពត និងកែប អភិវឌ្ឍបានល្អ កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរពីវៀតណាមបានកាន់តែច្រើនថែមទៀត។ ជាពិសេស ភ្ញៀវទេសចរវៀតណាមអាចជិះទូកល្បឿនលឿនពីកោះ Phu Quoc ទៅកាន់គោលដៅទេសចរណ៍នានារបស់កម្ពុជា។ ទន្ទឹមនឹងនេះ ភ្ញៀវមកពីប្រទេសថៃក៏អាចទៅកម្សាន្តតាមតំបន់ឆ្នេរក្នុងខេត្តកោះកុង ឬខេត្តព្រះសីហនុបានដែរ។

លោក Thuon Sinan ប្រធានការិយាល័យសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកប្រចាំកម្ពុជា មានប្រសាសន៍ថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ ភ្ញៀវទេសចរក្នុងតំបន់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍។ ទោះបីជាចំនួនភ្ញៀវអន្តរជាតិមកកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ចំនួននេះនៅតែមានកម្រិតតិចតួចបើធៀបនឹងប្រទេសជិតខាងផ្សេងទៀត។ លោក Thuon Sinan ក៏បានលើកឡើងដែរថា ភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាននឹងបន្តនាំមុខចំនួនភ្ញៀវអន្តរជាតិមកកម្ពុជាក្នុងរយៈពេលយូរ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងកំណើនសេដ្ឋកិច្ចយឺត។

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសនេះក្នុងឆ្នាំ ២០២១ មានការថយចុះចំនួន ៨៤.៩៦% បើធៀបនឹងឆ្នាំ ២០២០ ពី ១,៣០៦,១៤៣ ទៅ ១៩៦,៤៩៥ ដង ដែលទាបជាងកំណត់ត្រាខ្ពស់បំផុតដែលមានជាង ៦.៦ លាននាក់ ក្នុងឆ្នាំ ២០១៩។ នៅឆ្នាំ ២០២១ ទេសចរណ៍អន្តរជាតិនាំមកកម្ពុជានូវចំណូលត្រឹមតែ ១៨៤ លានដុល្លារប៉ុណ្ណោះ ដែលជាការថយចុះយ៉ាងខ្លាំងបើធៀបនឹងជាង ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និង ៤,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។

បច្ចុប្បន្ននេះ រដ្ឋាភិបាល និងក្រសួងទេសចរណ៍កម្ពុជា កំពុងស្វែងរកដំណោះស្រាយ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ដោយត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិត្រឡប់មកវិញ។ តាមគម្រោង នៅឆ្នាំ២០២២ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិពី ៨០០.០០០ ទៅ ១.០០០.០០០ នាក់ និងភ្ញៀវទេសចរក្នុងស្រុក ៨.០០០.០០០ នាក់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម