ពេលមកដល់រដ្ឋធានីហាណូយ (Ha Noi) ភ្ញៀវមិនអាចព្រងើយកន្តើយចំពោះមុខម្ហូបដែលធ្វើពីអំបុក ដូចជា នំអំបុក បង្អែមអំបុក ប៉ុន្តែជាពិសេសគឺប្រហិតសាច់ជ្រូកលាយនឹងអំបុក។ នេះជាមុខម្ហូបដ៏ល្បីក្នុងពិភពម្ហូបរបស់ប្រជាជន ហាណូយ (Ha Noi) ព្រោះមុខម្ហូបនេះគឺជាការរួមផ្សគ្នាដ៏ឈ្ងុយឆ្ងាញ់រវាងភាពឆ្ងាញ់នៃសាច់ជ្រូកនិងភាពទន់និងឈ្ងុយពីអំបុកដែលគ្មាននរណាអាចបដិសេធនៅឡើយ។
![]() |
![]() |
![]() |
គ្រឿងផ្សំសម្រាប់ធ្វើប្រហិតសាច់ជ្រូកលាយនឹងអំបុក រួមមានអំបុក ទឹកត្រី ស្ករស សាច់ជ្រូក... ។ (រូបថត៖ VNA) |
អំបុកសម្រាប់ធ្វើប្រហិតគួរតែជ្រើសរើសអំបុកនៅដើមរដូវនៃភូមិវ៉ង (Vong) ដែលមានគ្រាប់ស្តើងនិងទន់ ដូច្នេះវាសមស្របនឹងការបរិភោគភ្លាមៗទទួលទានជាមួយចេក។ នៅចុងបញ្ចប់នៃរដូវអំបុក គ្រាប់គឺធំនិងក្រាស់ជាងបន្តិចដែលសមស្របនឹងការធ្វើបង្អែម។ ការជ្រើសរើសអំបុកសម្រាប់ធ្វើម្ហូបគឺជាជំហានដ៏សំខាន់មួយ ព្រោះបើយើងជ្រើសរើសអំបុកមិនសក្តិសមដែលនឹងធ្វើប្រហិតលាយសាច់នឹងជារឹងឬខ្ទេចពេក។ ប្រហិតសាច់ជ្រូកលាយអំបុកគួរប្រើជាសាច់ស្មា ពីព្រោះប្រភេទសាច់នេះមានខ្លាញ់បន្តិច បូកបន្ថែមខ្លាញ់ដែលបញ្ចូលក្នុងសាច់ជ្រូកលាយនឹងអំបុក ដើម្បីនៅពេលចៀន ប្រហិតសាច់ជ្រូកលាយអំបុកមិនស្ងួតពេក។
បន្ទាប់មកបន្ថែមទឹកត្រី ស្ករ និងគ្រឿងទេសបន្តិច តាមចំណូលចិត្ត។ គ្រឿងផ្សំត្រូវបានកិនឲ្យម៉ូដ្ឋ ហើយលាយបញ្ចូលក្នុងសាច់ជ្រូកលាយអំបុក។ បន្ទាប់មកសូនសាច់ជាដុំដ៏ល្មមដែលយកទៅចំហុយប្រហែល២០ នាទី។ ពេលចំហុយប្រហិតសាច់ជ្រូកមានភាពទន់ រួចយកទៅចៀនទាំងសងខាងក្នុងប្រេងក្តៅ ។ ចៀនរហូតដល់ពេលណាដែលសាច់ជ្រូកលាយអំបុកឡើងពណ៌លឿងទុំ។
![]() |
ប្រហិតសាច់ជ្រូកលាយនឹងអំបុក - មុខម្ហូបឈ្ងុយឆ្ងាញ់មួយនៃរដ្ឋធានី ហាណូយ (Ha Noi) |
បន្ទាប់ពីប្រហិតសាច់ជ្រូកបានចៀនរួច សំបកខាងក្រៅនឹងស្រួយដោយគ្របដណ្តប់ដោយអំបុក ខាងក្នុងមានភាពទន់នៃសាច់ជ្រូកកិននិងអំបុក។ រសជាតិនៃប្រហិតសាច់ជ្រូកលាយអំបុកឈ្ងុយឆ្ងាញ់ដែលទាក់ទាញភ្ញៀវគួរតែភ្លក់ នៅពេលមកទស្សនាទីក្រុង ហាណូយ (Ha Noi)៕
មតិពីមិត្តអ្នកអាន