Trending now

វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធពាណិជ្ជកម្មរបស់ WTO

11:47 | 16/06/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងសុន្ទរកថានៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់នូវការ គាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបញ្ជាក់នូវការខិតខំ ប្រឹងប្រែងរួមជាមួយសមាជិកដទៃ រួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែល សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ។

វៀតណាមគោរពតួនាទីរបស់ WTO ក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី វៀតណាមគោរពតួនាទីរបស់ WTO ក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី
វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien។ (រូបថត៖ laodong)
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien។ (រូបថត៖ laodong)

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១២ (MC ១២) បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១២ ដល់ទី១៥ ខែមិថុនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មកពីសមាជិក WTO ចំនួន១៦៤។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ក្នុងសុន្ទរកថានៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់នូវការ គាំទ្ររបស់ វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបញ្ជាក់នូវការខិតខំ ប្រឹងប្រែងរួមជាមួយសមាជិកដទៃ រួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែល សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់តាំងពីចូល ជាសមាជិក WTO មក វៀតណាមបាននិងកំពុងបន្តចូលរួមដោយអស់ពីចិត្តក្នុងប្រព័ន្ធ ពាណិជ្ជកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយសមាជិក WTO ក្នុងការរក្សា និងពង្រឹងប្រព័ន្ធពហុភាគីដោយមានតួរអង្គស្នូលគឺ WTO ក្នុងការជំរុញ និងជួយសម្រួល ដល់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាធានាប្រភពផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមសំខាន់ៗក្នុងតំបន់និងទូទាំងពិភពលោកផងដែរ។

នៅក្នុងសុន្ទរកថានៅសម័យប្រជុំពិភាក្សាស្តីពីពាណិជ្ជកម្ម និងការប្រែប្រួល អាកាសធាតុ ដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំ MC ១២ នោះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានលើកឡើងពីទស្សនៈរបស់វៀតណាមថា ការបង្កើតសម្ព័ន្ធភាពរដ្ឋមន្ត្រី ពាណិជ្ជកម្មនៅក្នុង វិស័យអាកាសធាតុ អាចជាវិធីមួយក្នុងចំណោមវិធីដើម្បីសម្រេច គោលដៅដូចដែលបានលើកឡើងខាងលើ។ ដូច្នេះ រដ្ឋមន្ត្រីចាំបាច់ត្រូវពង្រឹងកិច្ចសហ ប្រតិបត្តិការ និងការផ្លាស់ប្តូរជាប្រចាំ មិនត្រឹមតែក្នុងក្របខ័ណ្ឌ WTO ប៉ុណ្ណោះទេ ថែម ទាំងក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគីទៀតផង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម