Trending now

វៀតណាមគោរពតួនាទីរបស់ WTO ក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី

09:44 | 27/05/2022

នារសៀលថ្ងៃទី ២៥ ឧសភា តាមម៉ោងក្នុងស្រុក លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai បានអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងជួបធ្វើការជាមួយអគ្គនាយករង WTO លោក Zhang Xiangchen។

វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO
ប្រទេសវៀតណាមគាំទ្រនិងអបអរសាទរចំពោះអគ្គនាយិកាថ្មីនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala ប្រទេសវៀតណាមគាំទ្រនិងអបអរសាទរចំពោះអគ្គនាយិកាថ្មីនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai បានអញ្ជើញជួបធ្វើការជាមួយអគ្គនាយករង WTO លោក Zhang Xiangchen
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai បានអញ្ជើញជួបធ្វើការជាមួយអគ្គនាយករង WTO លោក Zhang Xiangchen

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា វៀតណាមគោរពមជ្ឈភាពរបស់ WTO ក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ តម្លាភាព និងផ្អែកលើច្បាប់ លុបបំបាត់របាំងពន្ធគយ ប្រឆាំងនឹងលទ្ធិគាំពារនិយមពាណិជ្ជកម្ម ហើយលោកមានគោលបំណងថា WTO នឹងបន្តពង្រីកតួនាទីសម្របសម្រួល សំដៅជំរុញពាណិជ្ជកម្មសកលតាមទិសដៅបរិយាប័ន្ន តុល្យភាព រួមចំណែកស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកសំណើរថា ដំណើរការធ្វើកំណែទម្រង់ WTO ចាំបាច់ត្រូវធានាតុល្យភាពសិទ្ធិ និងកាតព្វកិច្ច ឲ្យសមស្របទៅនឹងកម្រិតអភិវឌ្ឍន៍ និងសមត្ថភាពអនុវត្តន៍របស់សមាជិកនានា។ វៀតណាមក៏បានរួមចំណែកយ៉ាងសកម្មក្នុងការពិភាក្សាអំពីសន្តិសុខស្បៀងនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos ២០២២ ដោយអះអាងថា វៀតណាមនឹងបន្តជាសមាជិកប្រកបដោយមានការទទួលខុសត្រូវក្នុងបញ្ហាសន្តិសុខស្បៀងអាហារ រួមចំណែកទៅក្នុងលទ្ធផលរួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO នាពេលខាងមុខ។

ជាការឆ្លើយតប អគ្គនាយករង WTO លោក Zhang Xiangchen មានគោលបំណងថា វៀតណាមបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងដំណើរការពិភាក្សានៅសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១២ នាខែមិថុនាខាងមុខ សំដៅសម្រេចឲ្យបានលទ្ធផលជាក់ស្ដែង ជាពិសេសគឺលើវិស័យជលផល និងកសិកម្ម ហើយតាមនោះរួមចំណែក ជំរុញពាណិជ្ជកម្មសកលផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤