Trending now

ប្រទេសវៀតណាមគាំទ្រនិងអបអរសាទរចំពោះអគ្គនាយិកាថ្មីនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala

18:16 | 18/02/2021

យុគសម័យ - ប្រទេសវៀតណាមនិងបណ្តាប្រទេសអាស៊ាននិងសមាជិកដទៃទៀតនៃអង្គការពាណិជ្ជកម្មពិភពលោកបានគាំទ្រនិងអបអរសាទរលោកស្រី Ngozi Okonjo-Iweala ដែលបានជ្រើសរើសជាអគ្គនាយិការអង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសវៀតណាមគាំទ្រនិងអបអរសាទរចំពោះអគ្គនាយិកាថ្មីនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala


នៅក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការពាណិជ្ជកម្មពិភពលោកដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភះក្នុងទម្រង់ជាអ៊ិនធឺរណែតនិងដោយផ្ទាល់នៅទីស្នាក់ការកណ្តាលអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រដោយតែងតាំងលោកស្រី Ngozi Okonjo-Iweala នៃអង្គការពាណិជ្ជកម្មពិភពលោកដែលមានរយៈពេលចាប់ពីថ្ងៃទី ១ ខែមិនា​ឆ្នាំ២០២១ ដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៥ ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីដំណើរការនៃការជ្រើសរើសអគ្គនាយកដើម្បីទទួលបានការយល់ព្រមពីក្រុមប្រឹក្សាអង្គការពាណិជ្ជកម្មពិភពលោកដាយឆ្នាំ ២០០២ និងការព្រមព្រៀងមហាសន្និបាតខែកក្កដាឆ្នាំ ២០២០ ។

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពិសេសនាពេលថ្មិៗនេះ នៃ មហាសន្និបាតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការតែងតាំងអគ្គនាយិការថ្មីនៃអង្គការ WTO នោះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវបានអះអាងថា វៀតំណាមគាំទ្រនិងអបអរសាទរចំពោះលោកស្រី Okonjo-Iweala ដែលត្រូវបានជ្រើសតាំងជាអគ្គនាយិការអង្គការ WTO។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធិជាមួយលោកស្រី Okonjo-Iweala ហើយមានជំនឿជាក់ថា លោកស្រី Okonjo-Iweala មានសត្ថភាពជាអ្នកដឹកនាំយ៉ាងពេញលេញ ដើម្បីដឹកនាំ អង្គការ WTO ក្នុងដំណាក់កាលដែលពោរពេញទៅដោយការលំបាកសាកល្បងដូចនាបច្ចុប្បន្ននេះ ដោយសម្រេចបានរាល់គោលដៅនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបម្រើផលប្រយោជន៍របស់ប្រទេសជាសមាជិកទាំងអស់ផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពវៀតណាម - អូទ្រីស និងសមាគមអូទ្រីស - វៀតណាម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឈានទៅដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹង
រណសិរ្សមាតុភូមិវៀតណាម បំពេញបន្ថែមកម្មវិធីសកម្មភាពថ្មី ស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបំប្លែងឌីជីថល
ការស្នើឱ្យបង្កើន ៨% នូវប្រាក់របបឧបត្ថម្ភអាទិភាពសម្រាប់អ្នកមានគុណបំណាច់ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦
ដំបូលផ្ទះដែលបានត្រឡប់មកវិញក្រោយគ្រោះមហន្តរាយធម្មជាតិ