ភ្ញៀវទេសចរនរណាដែលបានទៅកាន់ទីក្រុងកនតុម (Kon Tum) ក៏តែងស្វែងរកសាកម្ហូបញាំស្លឹក ល្បីឈ្មោះនៅតំបន់តីង្វៀន ពោរពេញទៅដោយខ្យល់និងកម្តៅថ្ងៃ។
![]() |
![]() |
![]() |
ញាំស្លឹកបានវេចដូចជាផ្កាព្រៃ។ (រូបថត៖ ថាញហ្វ័រ/កាសែតរូបថតវៀតណាម) |
ញាំស្លឹកជាមុខម្ហូបហូបកម្សាន្ត មិនត្រឹមតែធ្វើគាប់ចិត្តថ្វីមាត់នៃអ្នកពិបាកហូប ដោយមានរសជាតិត្រជាក់ បែបលក្ខណៈព្រៃឈើធម្មជាតិ របស់វា ថែមទាំងចាត់ទុកជាថ្នាំឱសថធម្មជាតិស្លូត ជួយកម្ចាត់ជាតិពុល តុល្យភាពជាតិខ្លាញ់ដែលសេសសល់ ដោយសារហូបហួសប្រមាណ មកពីជីវភាពសម្បូរហូរហៀដូចសព្វថ្ងៃ។
ត្រូវនឹងឈ្មោះម្ហូប ញាំស្លឹកទាក់ទាញកែវភ្នែកដំបូងដោយពណ៌បៃតងស្រស់ ពេញប្រៀបនៅលើស្ពក ប្រកបដោយពណ៌ខៀវ ក្រហម ស្វាយ និងលឿង។ ក្រៅពីបន្លែចម្ការដែលធ្លាប់ឃើញដូចជា៖ ស្ពៃ ខ្ទឹមស្លឹក ជីរណា ជីនាងវង ។ល។ នៅមានស្លឹកឈើព្រៃរាប់សិបប្រភេទ មានតែអ្នកស្រុកទើបស្គាល់អស់ឈ្មោះនិងគុណប្រយោជន៍របស់វា។ ម្ហូបសម្រាប់ហូបជាមួយញាំស្លឹក ក៏មានសភាពសាមញ្ញណាស់រួមមាន សាច់បីជាន់ស្ងោរ បង្គារស្ងោរ ស្បែកជ្រូកលាយនឹងប្រអួល។ ព្រលឹងនៃមុខម្ហូបនេះ គឺទឹកជ្រលក់រាវទ្រលាន់ ក្រអូបក្លិនស្រា បានច្នៃតាមរូបមន្តដោយឡែករបស់អ្នកស្រុកកនតុម (Kon Tum)។
![]() |
ម្ចាស់ហាងជាអ្នកស្រុក សម្រស់ស្រស់ស្អាត ណែនាំភ្ញៀវទេសចរវេចញាំស្លឹកត្រូវតាមក្បូន។ (រូបថត៖ ថាញហ្វ័រ/កាសែតរូបថតវៀតណាម) |
ហូបញាំស្លឹកមានរសជាតិប្លែក បើប្រៀបនឹងប្រភេទញាំដែលធ្លាប់ហូប អ្នកហូបត្រូវចេះជ្រើសប្រភេទស្លឹកដែលមានរសជាតិហិល ក្រអូប ជូរ និងចត់។ល។ ដើម្បីគួបផ្សំជាមួយគ្នាបង្កើតបានរសជាតិសម្រាប់ខ្លួន បន្ទាប់មក ដាក់បន្ថែមម្ហូបផ្សំដូចជា បង្គារ សាច់ ស្បែកលាយនឹងប្រអួល ទឹកជ្រលក់ រួចវេចជាដុំល្មមហូប មានរាងស្អាតដូចជាផ្កាព្រៃ បន្ទាប់មកទៀតពិសាដោយស្រួល។
ញាំស្លឹកពិតៗ ពេលពិសាត្រូវមានគ្រប់រសជាតិ ត្រជាក់ ក្រអូបក្លិននៃស្លឹកឈើ ទ្រលាន់នៃសាច់បង្គារ សាច់ស្រស់ ព្រមទាំងមានរសជាតិជួរ ឈ្ងុយ ហិល ចត់។ល។ សម្រប់លាយបញ្ចូល បង្កើតរសជាតិមួយពិបាកនឹងបំភ្លេច អំពីម្ហូបពិតដែលពេញដោយលក្ខណៈបែបព្រៃភ្នំ។
នៅខេត្តកនតុម (Kon Tum) ញាំស្លឹកមិនពិបាករក ប្រហែលជាឆ្ងាញ់និងល្បីឈ្មោះបំផុត គឺនៅផ្លូវ ត្រឹន កាវវឹន (Tran Cao Van) ផ្លូវតូចតែស្ងប់ស្ងាត់មានប្រសិទ្ធនាមជា “វិថីញាំស្លឹក” នៅទឹកដីតីង្វៀន។ ញាំស្លឹកកនតុម (Kon Tum) ត្រជាក់ ទាក់ទាញ ថ្លៃធូរត្រឹមតែ៣០០ - ៤០០ពាន់ដុង សម្រាប់តុហូប ៦ - ៨ នាក់ ប៉ុន្តែវាពិតជាម្ហូបពិសេសពិបាកបំភ្លេចមែន ចំពោះភ្ញៀវទេសចរពេញអញ្ជើញមកដល់ទីប្រជុំជនតូច ស្ងប់ស្ងាត់ សុខសានមួយនេះ៕
មតិពីមិត្តអ្នកអាន