Trending now

ទីក្រុងហាណូយស្ថិតក្នុងលំដាប់ទី ២៥នៃគោលដៅធ្វើម្ហូបអាហារកំពូលរបស់ពិភពលោកក្នុងឆ្នាំ២០២២

11:52 | 13/02/2022 ហេង វុធ្ធី

យុគសម័យ - Tripadvisor ទើបតែបានប្រកាសបញ្ជី "Travelers’ Choice Best of the Best 2022") ទីក្រុងហាណូយក្នុងបញ្ជី "គោលដៅកំពូលទាំង ២៥ របស់ពិភពលោកសម្រាប់អ្នកចូលចិត្តម្ហូបអាហារ"។ ទេសចរណ៍វៀតណាមត្រូវបានសម្គាល់ក្នុងប្រភេទជាច្រើននៃ "Travelers’ Choice Best of the Best 2022 ។

ប្រជាជននៅទីក្រុងហាណូយមានក្តីត្រេតអរសប្បាយក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រជាជននៅទីក្រុងហាណូយមានក្តីត្រេតអរសប្បាយក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី
ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ២៥ នៅលើពិភពលោក ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ២៥ នៅលើពិភពលោក
ទីក្រុងហាណូយស្ថិតក្នុងលំដាប់ទី ២៥នៃគោលដៅធ្វើម្ហូបអាហារកំពូលរបស់ពិភពលោកក្នុងឆ្នាំ២០២២

បញ្ជី "Travelers’ Choice Best of the Best 2022"​ បង្ហាញពីទិសដៅ សេវាកម្ម និងបទពិសោធន៍ "ល្អបំផុត" នៅក្នុងឧស្សាហកម្មធ្វើដំណើរដោយផ្អែកលើការពិនិត្យរបស់អ្នកធ្វើដំណើររាប់លាននៅជុំវិញពិភពលោក។

ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី ២២ ក្នុង “គោលដៅទេសចរណ៍កំពូលទាំង ២៥ របស់ពិភពលោកសម្រាប់អ្នកចូលចិត្តអាហារ” ទីក្រុងហាណូយត្រូវបានផ្តល់កិត្តិយសដោយ “អាហារនៅទីនេះឆ្ងាញ់ណាស់ ភ្ញៀវទេសចរណ៍ត្រូវតែមកម្តងហើយម្តងទៀត” ។ Tripadvisor ក៏ពណ៌នាផងដែរថា រាជធានីចាស់ និងគួរឱ្យទាក់ទាញរបស់វៀតណាម នៅតែរក្សាបាននូវទីធ្លាចាស់ កេរិ៍្តដំណែល និងស្ថាបត្យកម្មអាណានិគម ប៉ុន្តែនៅតែផ្តល់កន្លែងសម្រាប់ការអភិវឌ្ឍជីវិតសម័យទំនើប។

បន្ថែមពីលើការជាប់ក្នុងបញ្ជី “គោលដៅកំពូលទាំង ២៥ របស់ពិភពលោកសម្រាប់អ្នកចូលចិត្តអាហារ” ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងបញ្ជី Tripadvisor នៃ “ទិសដៅពេញនិយមបំផុតទាំង ២៥ របស់អាស៊ី” ក្នុងឆ្នាំ ២០២២ របស់ Tripadvisor។ ក្នុង​បញ្ជី​នេះ​ក៏​ជា​ទីក្រុង​ឆ្នេរ​សមុទ្រ Da Nang ជាប់​ចំណាត់​ថ្នាក់​ទី ២៥។

ជាប់ចំណាត់ថ្នាក់ទី ២១ ក្នុង "សណ្ឋាគារកំពូលទាំង ២៥របស់អាស៊ីក្នុងឆ្នាំ ២០២២" ដែលត្រូវបានបោះឆ្នោតដោយ Tripadvisor សណ្ឋាគារ JW Marriott ទីក្រុងហាណូយ ត្រូវបានវាយតម្លៃដោយភ្ញៀវថាមានភាពរួសរាយរាក់ទាក់ បង្កើតអារម្មណ៍ផាសុខភាពដូចផ្ទះ៕

ហេង វុធ្ធី

nhandan.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ