Trending now

វៀតណាមជំរុញដៃគូអាស៊ីបូព៌ាកម្រិតខ្ពស់ ដើម្បីបន្តគាំទ្រការអភិវឌ្ឍន៍អនុតំបន់មេគង្គ

10:46 | 10/06/2022 យោងតាមវិឡូសំលេងវៀតណាម

លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ អត់ធ្មត់ មិនធ្វើយោធូបនីយកម្ម។

វៀតណាមអំពាវនាវឲ្យបណ្ដាប្រទេសអាស៊ាន+៣ ចាំបាច់ត្រូវបើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ វៀតណាមអំពាវនាវឲ្យបណ្ដាប្រទេសអាស៊ាន+៣ ចាំបាច់ត្រូវបើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់
វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមនិងសកម្មភាពសំដៅជំរុញ «ការងារធ្វើសមរម្យនិងសេដ្ឋកិច្ចសាមគ្គីភាព» វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមនិងសកម្មភាពសំដៅជំរុញ «ការងារធ្វើសមរម្យនិងសេដ្ឋកិច្ចសាមគ្គីភាព»
លោកឯកអគ្គរដ្ឋទូត Vu Ho
លោកឯកអគ្គរដ្ឋទូត Vu Ho

នាយប់ថ្ងៃទី ៨ មិថុនា បានប្រព្រឹត្តិទៅកិច្ចប្រជុំ បណ្ដាប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) តាមអនឡាញរួមមាន៖ បណ្ដាប្រទេសអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា រុស្ស៊ី និងសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើឲ្យដៃគូជាន់ខ្ពស់អាស៊ីបូព៌ាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត និងជំរុញការស្ដារ ក៏ដូចជាជួយឧបត្ថម្ភដល់ការបង្រួញគម្លាតអភិវឌ្ឍន៍ និងការអភិវឌ្ឍអនុតំបន់ ក្នុងនោះមានអនុតំបន់ទន្លេមេគង្គដោយធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងព្រមៗគ្នាក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ អត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី គាំទ្រការខិតខំប្រឹងប្រែងបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ហើយសម្រេចរួចរាល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង សមស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ក៏ដូចជា រួមចំណែកកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាសមុទ្រប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក