Trending now

អង្គការ Operation Smile Vietnam វះកាត់លើកុមារជាង ៦០ នាក់ដែលពិការភាពពីកំណើតក្នុងខែមិថុនា

17:00 | 12/06/2022

យុគសម័យ - នៅខែមិថុនា ឆ្នាំ ២០២២ អង្គការ Operation Smile Vietnam នឹងមានកម្មវិធីវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពវៀតណាមគុយបា ( លេខ ៣៧ វិថី Hai Ba Trung ខណ្ឌ Hoan Kiem, រដ្ឋធានី Ha Noi)។

អង្គការ ACWP និង Operation Smile ផ្តល់សៀវភៅសិក្សានិងម៉ាស់ដល់សិស្សខ្វះខាតចំនួន ១០៦ នាក់នៅទីក្រុង Hue អង្គការ ACWP និង Operation Smile ផ្តល់សៀវភៅសិក្សានិងម៉ាស់ដល់សិស្សខ្វះខាតចំនួន ១០៦ នាក់នៅទីក្រុង Hue
អង្គការ Operation Smile Vietnam បានរៃអង្គាសប្រាក់ជាង ២ ពាន់លានដុង ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ អង្គការ Operation Smile Vietnam បានរៃអង្គាសប្រាក់ជាង ២ ពាន់លានដុង ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩
អង្គការ Operation Smile Vietnam វះកាត់លើកុមារជាង ៦០ នាក់ដែលពិការភាពពីកំណើតក្នុងខែមិថុនា
កុមាររាប់ពាន់នាក់បាន​វះកាត់ដោយឥតគិតថ្លៃ ដោយ Operation Smile

កម្មវិធី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ពិនិត្យ​អ្នកជំងឺ​ពី ៨០ ដល់ ១០០ នាក់​ នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០២២។ បន្ទាប់មកអ្នកជំងឺ ៦០ - ៨០​ នាក់ត្រូវបានជ្រើសរើស ហើយ​គ្រោង​នឹងធ្វើការវះកាត់នៅចន្លោះពីថ្ងៃទី ២១ ខែមិថុនា ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២។

យោងតាមអង្គការ ​​Operation Smile Vietnam អ្នក​ជំងឺ​ក្នុង​ការវះកាត់លើកនេះរបស់អង្គការគឺអ្នកជំងឺដែលមានបញ្ហាបបូរមាត់ឆែប និងក្រអូមមាត់ដែលមិនទាន់​​បាន​វះកាត់។ អ្នកជំងឺដែលមានបញ្ហាក្រអូមមាត់ឆែបពីកំណើត គ្រប់វ័យ (មានស្លាកស្នាមបបូរមាត់ឆែបក្រអូមមាត់ ខូចទ្រង់ទ្រាយច្រមុះ); អ្នកជំងឺដែលមានម្រាមដៃបន្ថែម (ដៃជើង) ។

កម្មវិធីនឹងបង់ថ្លៃព្យាបាលទាំងស្រុងសម្រាប់ការវះកាត់ លើសពីនេះអ្នកជំងឺនឹងត្រូវបានឧបត្ថម្ភមួយផ្នែកជាមួយនឹងការធ្វើដំណើរ និង​ហូបចុក ក្នុងអំឡុងពេលស្នាក់នៅមន្ទីរពេទ្យ។ ដើម្បីចុះឈ្មោះវះកាត់ សូមផ្ញើសារតាមរយៈ Fanpage “Operation Smile Vietnam” ឬទំនាក់ទំនង hotline/zalo Operation Smile 090 488 5555។

Operation Smile (OS) គឺជាអង្គការក្រៅរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញរបស់អាមេរិក ដែលធ្វើការក្នុងវិស័យវេជ្ជសាស្ត្រ ហើយបានមានវត្តមាននៅក្នុងប្រទេសវៀតណាមអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ./.

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា