Trending now

កិច្ចសហប្រតិបត្តិការលើវិស័យសាសនារវាងវៀតណាម និងឡាវ រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

10:46 | 09/06/2022

ភាគីទាំងពីរបានឯកភាពសហការបណ្តុះបណ្តាលកម្មាភិបាលទទួលបន្ទុកផ្នែក​​សាសនា តាមរយៈកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
ពូនជ្រំទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ពូនជ្រំទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ vov.vn)
ទិដ្ឋភាពនៃជំនួបពិភាក្សា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១១ មិថុនា នារសៀលថ្ងៃទី ៧ មិថុនា នៅទីក្រុងវៀងចន្ទន៍ គណៈកម្មាធិការកិច្ចការសាសនានៃរដ្ឋាភិបាលវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការ លោក Vu Hoai Bac បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំដោយលោក Chanpheng Xutthivong អនុប្រធានគណៈកម្មាធិការ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពជំរុញការឃោសនាផ្សព្វ​ផ្សាយ​ដល់ប្រជាជននៃប្រទេសទាំងពីរអំពីប្រពៃណីសាមគ្គីភាព មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។ ភាគីទាំងពីរសហការរៀបចំការផ្លាស់ប្តូរបទពិសោធន៍ និងសិក្ខាសាលាវិទ្យាសាស្ត្រលើការងារសាសនាតាមទម្រង់សមស្រប ដើម្បីជំរុញការងារសាសនាឲ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកការពារឯករាជ្យ និងស្ថិរភាពនៃប្រទេសទាំងពីរ ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលទទួលបន្ទុកផ្នែក​សាសនា តាមរយៈកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពពិសេសរវាងបណ្តាអង្គភាពទទួលបន្ទុកផ្នែក​សាសនានៃខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការសាសនារបស់រដ្ឋាភិបាលវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ ដំណាក់កាលឆ្នាំ ២០២២ - ២០២៦។

នារសៀលថ្ងៃដដែល គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិឡាវ លោក Sinlavong Khoutphaythoun៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម