Trending now

សាធារណៈមតិអន្តរជាតិ​វាយតំលៃខ្ពស់​ចំពោះ​ទស្សនៈ​ឥតងាករេ​របស់​វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

21:10 | 07/06/2022

សាធារណៈអន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការរួមចំណែកកសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព សន្តិសុខ និងសុវត្ថិភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២។

UNFPA វាយតំលៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែង​របស់វៀតណាម​ក្នុងការ​កែលម្អ​សុខភាពបន្តពូជ UNFPA វាយតំលៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែង​របស់វៀតណាម​ក្នុងការ​កែលម្អ​សុខភាពបន្តពូជ
ធនាគារបរទេស​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​យថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ ធនាគារបរទេស​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​យថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២
រូបថត៖​ TTXVN

ទស្សនៈឥតងាករេរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត ការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីតាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ បន្តទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងជំនួបជាន់ខ្ពស់ មន្ត្រីមកពីប្រទេសជាច្រើនបានសម្តែងការឯកភាពជាមួយទស្សនៈរបស់វៀតណាមក្នុងបញ្ហានេះ។

ជាក់ស្ដែង ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែឧសភាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានសភាសិង្ហបុរី លោក Tan Chuan-Jin ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាមសុទ្ធតែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី រួមមានការគោរពដំណើរការការទូត និងគតិយុត្តយ៉ាងពេញលេញ មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់អាវុធ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២។ អនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចរួចរាល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។

សាធារណៈអន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការរួមចំណែកកសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព សន្តិសុខ និងសុវត្ថិភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២។ ក្នុងអត្ថបទសរសេរនាពេលថ្មីៗនេះនៅលើគេហទំព័រ Infox.ru (រុស្ស៊ី) ក្រោមចំណងជើងថា៖ “វៀតណាម - ទង់ជួរមុខរបស់អាស៊ាន” អ្នកនិពន្ធ Grigory Trofimchuk ដែលជាអ្នកជំនាញខាងគោលនយោបាយកិច្ចការបរទេស ការពារជាតិ និងសន្តិសុខបានអះអាងពីគោលជំហរឥតងាករេ ដោយមានលក្ខណៈស្ថាបនារបស់វៀតណាមក្នុងការបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល រួមទាំងសមុទ្រខាងកើត ដែលជាកត្តាសំខាន់ជួយទីក្រុងហាណូយសម្របខ្លួនជាមួយស្ថានភាពភូមិសាស្ត្រនយោបាយទំនើប៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម