Trending now

ការស្វែងរកពីអន្តរជាតិអំពីទេសចរណ៍វៀតណាមមានការកើនឡើងខ្លាំង

09:10 | 07/06/2022

ព័ត៌មានពីអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) កាលពីថ្ងៃទី ៥ ខែមិថុនា បានឲ្យដឹងថា យោងតាមទិន្នន័យរបស់ Google ការស្វែងរកពី​អន្តរជាតិអំពី​ទេសចរណ៍វៀតណាមកំពុងកើនឡើងប្រហែល ៥០%-៧៥% ដែលជាអត្រាខ្ពស់បំផុតទី ៤ នៅលើពិភពលោក។

សម្រស់ភូមិនេសាទវៀតណាម សម្រស់ភូមិនេសាទវៀតណាម
ទេសភាពដ៏ចាប់អារម្មណ៍នៅស្រុក Anh Son ទេសភាពដ៏ចាប់អារម្មណ៍នៅស្រុក Anh Son

បន្ទាប់ពីបានបើកដំណើរការយ៉ាងពេញលេញសម្រាប់វិស័យទេសចរណ៍ចាប់ពីថ្ងៃទី ១៥ ខែមីនា សន្ទស្សន៍នេះរបស់ប្រទេសវៀតណាមបានបន្តរក្សាបាននូវកំណើនខ្ពស់បំផុតនៅលើពិភពលោក ដែលបង្ហាញពីល្បឿននៃការងើបឡើងវិញយ៉ាងខ្លាំងនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេស។

ការស្វែងរកពីអន្តរជាតិអំពីទេសចរណ៍វៀតណាមមានការកើនឡើងខ្លាំង
ភ្ញៀវទេសចរបរទេសសប្បាយរីករាយជាមួយដំណើរទស្សនាទីក្រុងហាណូយដោយឡានក្រុងពីរជាន់ (រូបថត៖ vnanet.vn)

ទីផ្សារដែលមានការស្វែងរកទេសចរណ៍វៀតណាមច្រើនជាងគេគឺ អាមេរិក សិង្ហបុរី អូស្ត្រាលី ជប៉ុន ឥណ្ឌា បារាំង អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេស។ គោលដៅទេសចរណ៍វៀតណាមដែលភ្ញៀវអន្តរជាតិស្វែងរកច្រើនជាងគេគឺ ទីក្រុងហាណូយ ទីក្រុងហូជីមិញ, កោះ Phu Quoc, ទីក្រុង Da Nang, Hoi An, Nha Trang, Da Lat, Phan Thiet, Hue និងទីក្រុង Quy Nhon៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់