Trending now

បើកមហោស្រពវៀតណាមនៅប្រទេសជប៉ុន

09:07 | 07/06/2022

មហោស្រពវៀតណាមនៅប្រទេសជប៉ុនលើកនេះ មានស្តង់ជាង ៧០ រួមមានស្តង់លក់ម្ហូបអាហារ និងស្តង់តាំងបង្ហាញទំនិញ និងគ្រឿងសិប្បកម្មវិចិត្រសិល្បៈផងដែរ។

ជនជាតិវៀតណាមគឺជាសហគមន៍ជនបរទេសធំទីពីរនៅក្នុងប្រទេសជប៉ុន ជនជាតិវៀតណាមគឺជាសហគមន៍ជនបរទេសធំទីពីរនៅក្នុងប្រទេសជប៉ុន
គ្រឹះស្ថានបោះពុម្ពផ្សាយនៅប្រទេសជប៉ុននឹងចុះផ្សាយសៀវភៅតុក្កតាដំបូងអំពីបាល់ទាត់វៀតណាម គ្រឹះស្ថានបោះពុម្ពផ្សាយនៅប្រទេសជប៉ុននឹងចុះផ្សាយសៀវភៅតុក្កតាដំបូងអំពីបាល់ទាត់វៀតណាម

នាថ្ងៃទី ៤ មិថុនា មហោស្រពវៀតណាមនៅប្រទេសជប៉ុនឆ្នាំ ២០២២ លើកទី ១៤ បានបើកនៅសួនឧទ្យាន Yoyogi ទីក្រុង​តូក្យូ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុន លោក Vu Hong Nam បានឲ្យដឹងថា មហោស្រពវៀតណាមឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំនៅពេលដែលប្រទេសជប៉ុនកំពុងបើកប្រទេសឡើងវិញជាបណ្តើរៗបន្ទាប់ពីររងឥទ្ធិពល​ដោយជំងឺរាតត្បាត Covid-19 ជាង ២ ឆ្នាំ គឺមានអត្ថន័យណាស់។

បើកមហោស្រពវៀតណាមនៅប្រទេសជប៉ុន
ប្រតិភូកាត់ខ្សែបូបើកពិធី (រូបថត៖​ vnanet.vn)

លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា តាមរយៈមហោស្រពនេះ ទំនាក់ទំនងមិត្តភាពល្អ និងភាពជឿជាក់រវាងប្រជាជនទាំងពីរនឹងកាន់​តែ​ស៊ីជម្រៅ ហើយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរមានឱកាសជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងវិនិយោគពាណិជ្ជកម្ម រួមចំណែកក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

មហោស្រពវៀតណាមនៅជប៉ុនលើកនេះ ភ្ញៀវទេសចរណ៍មានឱកាសស្គាល់ផលិតផលរបស់វៀតណាមដែលល្បីឈ្មោះលើពិភពលោក ហើយមានវត្តមាននៅក្នុងទីផ្សារជប៉ុន។ ភ្ញៀវទាំងឡាយនឹងបានពិសារម្ហូបប្រពៃណីរបស់វៀតណាមដូចជា ផើ ចាយ៉ នំបញ្ចុក នំប៉័ង... ; និងទិញទំនិញសិប្បកម្ម។ មហោស្រពឆ្នាំនេះគ្រោងនឹងទាក់ទាញអ្នកចូលរួមប្រហែល ២០០,០០០ នាក់៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ