Trending now

គ្រឹះស្ថានបោះពុម្ពផ្សាយនៅប្រទេសជប៉ុននឹងចុះផ្សាយសៀវភៅតុក្កតាដំបូងអំពីបាល់ទាត់វៀតណាម

13:57 | 30/03/2022

យុគសម័យ - នៅថ្ងៃទី ២៨ ខែមីនា ក្រុមហ៊ុនភាគហ៊ុន Kadokawa (ប្រទេសជប៉ុន) បានណែនាំស៊េរីសៀវភៅគំនូរតុក្កតាដំបូងអំពីបាល់ទាត់វៀតណាម ដែលគ្រឹះស្ថានបោះពុម្ពផ្សាយនេះបនឹងចេញផ្សាយ។

«សាច់រឿងប៉ែកបូព៌ា» - ចំណុចតភ្ជាប់រវាងសិល្បៈម្រ័ក្សណ៍ខ្មុកវៀតណាម និងជប៉ុន «សាច់រឿងប៉ែកបូព៌ា» - ចំណុចតភ្ជាប់រវាងសិល្បៈម្រ័ក្សណ៍ខ្មុកវៀតណាម និងជប៉ុន
ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុត ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុត
គ្រឹះស្ថានបោះពុម្ពផ្សាយនៅប្រទេសជប៉ុននឹងចុះផ្សាយសៀវភៅតុក្កតាដំបូងអំពីបាល់ទាត់វៀតណាម

គម្របសៀវភៅសៀវភៅតុក្កតា Son Goal – (រូបថត៖ VNA)

មានចំណងជើងថា "Son Goal" ស៊េរីសៀវភៅគំនូរតុក្កតានេះបាននិពន្ធដោយវិចិត្រករជនជាតិជប៉ុន Baba Tamio ។ រឿងនេះនិយាយអំពីដំណើររបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះវៀតណាមថា Son ដែល​រស់នៅប្រទេសវៀតណាម។ គាត់មានឪពុកជាជនជាតិប្រេស៊ីល និងម្តាយជាជនជាតិវៀតណាម។ កូនប្រុសរូបនេះ​បាន​មក​ប្រទេស​វៀតណាម ​ដើម្បី​សិក្សា​ បន្ទាប់ពី​ឪពុក​របស់គាត់​បាន​មក​ធ្វើការ​នៅទីនេះ​។ នៅប្រទេស​វៀតណាម គាត់បានជួបនិងស្គាល់ក្រុមក្មេងជំទង់ ហើយបានជួយក្រុមរបស់ពួកគេពីក្រុមខ្សោយទៅជាក្រុមខ្លាំង។

លោក Aoyagi Masayuki នាយកក្រុមហ៊ុន Kadokawa ចែករំលែកដោថា ដោយការជួយពីគ្រឹះ​ស្ថាន​បោះពុម្ភ​ផ្សាយ Kim Dong លោក Kadokawa បាននិពន្ធ​ស៊េរីសៀវភៅតុក្កតានេះ ដោយសង្ឃឹមថាកុមារនៃប្រទេសទាំងពីរអាចស្វែងរកភាពរីករាយក្នុងកីឡា និងស្វែងយល់បន្ថែមអំពីស្មារតីក្នុងក្រុមមួយ។

ក្រៅពីនេះ តាមរយៈការលេចចេញនូវទីកន្លែង និងទេសភាពល្បីៗ របស់ប្រទេសវៀតណាមក្នុងសៀវភៅនេះដូចជា ស្ពាន Rong ឬឆ្នេរសមុទ្រ My Khe នោះ គ្រឹះស្ថាន​បោះពុម្ភ​ផ្សាយ Kadokawa ក៏ចង់ឱ្យជនបរទេស រួមទាំងប្រជាជនជប៉ុន យល់កាន់តែច្បាស់អំពីទឹកដីនិងប្រជាជនវៀតណាមផងដែរ។

លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភាគហ៊ុន Kadokawa សម្រាប់គំនិតផ្តួចផ្តើម​កសាងស៊េរីសៀវភៅតុក្កតាអំពីកីឡាបាល់ទាត់វៀតណាម ហើយបានអះអាងថា ការចេញផ្សាយ "Son Goal" នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតនៅពេលដែលវៀតណាម និងជប៉ុនកំពុងរៀបចំពិធីអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្សព្វផ្សាយផលិតផលវៀតណាមតាមរយៈស្ពានវប្បធម៌សហគមន៍
វៀតណាមតែងតែតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ "កាតលឿង" នៃ IUU
សារព័ត៌មានអន្តរជាតិបានផ្តល់ការវាយតម្លៃវិជ្ជមានអំពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម
វៀតណាម និងកម្ពុជា មានទំនុកចិត្តថា នឹងសម្រេចបាននូវសមិទ្ធផលដ៏ទូលំទូលាយមួយ ក្នុងទំនាក់ទំនងទ្វេភាគី