នាថ្ងៃទី ៣១ ឧសភា នៅទីក្រុងហាណូយ គណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានសម្របសម្រួលជាមួយរដ្ឋាភិបាលរៀបចំសន្និសីទសារព័ត៌មានស្តីពីវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៤ ក្រោមប្រធានបទ៖ “កសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងស្វ័យភាព ភ្ជាប់ជាមួយការធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយស៊ីជម្រៅក្នុងស្ថានភាពថ្មី"។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន |
វេទិកានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ នៅទីក្រុងហូជីមិញ ដោយមានសម័យប្រជុំពេញអង្គចំនួន ១ និងសិក្ខាសាលាចំនួន ៣។ តាមនោះ សម័យប្រជុំពេញអង្គនឹងពិភាក្សាលើប្រធានបទដូចជា៖ សេដ្ឋកិច្ចសកល និងនិន្នាការសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនាពេលបច្ចុប្បន្ននេះ; វៀតណាមក្នុងខឿនសេដ្ឋកិច្ចសកលលោកបច្ចុប្បន្ន; ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្លាស់ប្តូរឌីជីថល...; សិក្ខាសាលាចំនួន ៣ រួមមាន "ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ការងារប្រកបដោយស្ថិរភាពបន្ទាប់ពីជំងឺរាតត្បាត Covid-19"; "ការអភិវឌ្ឍទីផ្សារមូលធន និងទីផ្សារអចលនទ្រព្យ" និង "ការផ្លាស់ថ្មីបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់"៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន