Trending now

សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “៥០ឆ្នាំឯកភាព មាតុប្រទេស៖ តួនាទីស្ថាបនាសន្តិភាពរបស់ការទូតក្នុងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន”

15:08 | 24/04/2025 វិច្ឆិកា

នាព្រឹកថ្ងៃទី២៣ មេសា សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “៥០ឆ្នាំឯកភាព មាតុប្រទេស៖ តួនាទីស្ថាបនាសន្តិភាពរបស់ការទូតក្នុងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន”។ ព្រឹត្តិការណ៍នេះត្រូវបាន ក្រសួងការបរទេសវៀតណាមរៀបចំឡើង ដោយមានការ ចូលរួមពីគណៈប្រតិភូក្នុងស្រុក និងអន្តរជាតិចំនួន ៥០០នាក់ រួមទាំងសាក្សីប្រវត្តិ សាស្ត្រ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវក្នុងស្រុក និងមិត្តភក្តិអន្តរជាតិជាច្រើន។

លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ សាមគ្គីភាពរវាងប្រទេសឥណ្ឌូចិនទាំងបី៖ យុទ្ធសាមគ្គីដើម្បីជ័យជំនះរួម ការងាររណសិរ្សមុខរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្ត Lam Dong និងខេត្តសៀមរាប

អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអះអាងយ៉ាងច្បាស់ថា តួនាទីស្ថាបនាសន្តិភាពរបស់ការទូតវៀតណាម ត្រូវបានបង្ហាញក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ជាមួយនឹងកំពូលគឺយុទ្ធនាការ ហូជីមិញ។ ៥០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែអត្ថន័យជាប្រវត្តិសាស្ត្រ និងមេរៀន យ៉ាងជ្រាលជ្រៅពីជ័យជំនះនានិទាឃរដូវឆ្នាំ ១៩៧៥ ចំពោះការទូតវៀតណាមក្នុងការ ស្ថាបនាសន្តិភាព ការពារ និងកសាងមាតុភូមិនៅតែមានតម្លៃដដែល ក្នុងសម័យបច្ចុប្បន្ន៖

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា។

“លក្ខណៈសម័យកាលនិងទាន់ហេតុការណ៍ដ៏ជ្រាលជ្រៅនៃ “រឿងរ៉ាវវៀតណាម” នៅតែបានរក្សាដដែល បញ្ចេញនូវតម្លៃដ៏ថ្លៃថ្នូនៃដំណើរស្វែងរកសន្តិភាពប្រកបដោយ ចីរភាព ការសន្ទនា ការផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ការផ្សះផ្សារជាតិ ការកសាង ឡើងវិញ និងការអភិវឌ្ឍ។ ពិភពលោកកំពុងឃើញការផ្លាស់ប្ដូរជារបត់ប្រវត្តិសាស្ត្រ ជាច្រើន។ វៀតណាមយល់ដឹងយ៉ាងជ្រាលជ្រៅថា អនាគត និងជោគវាសនារបស់ ប្រទេសគឺផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោកទាំងមូល។ ឈានចូលយុគសម័យថ្មី ដែលជា យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះនយោបាយពិភពលោក សេដ្ឋកិច្ច ពិភពលោក និងអរិយធម៌មនុស្សជាតិ”។

ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម លោកប្រធានរដ្ឋបាន ថ្លែងអំណរគុណចំពោះប្រជាជនជឿនលឿនជុំវិញពិភពលោក រួមទាំងប្រជាជនអាមេរិក ដែលបានប្រកៀកស្មាជាមួយប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីសន្តិភាព យុត្តិធម៌ និងសច្ចធម៌ថា “គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពឡើយ”។

ប្រតិភូចូលរួមសិក្ខាសាលា។
ប្រតិភូចូលរួមសិក្ខាសាលា។

នៅសិក្ខាសាលា មិត្តភក្តិអន្តរជាតិ អ្នកការទូត និងអ្នកប្រាជ្ញអន្តរជាតិជាច្រើនបាន អះអាងថា ជ័យជំនះជាប្រវត្តិសាស្ត្រនៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ និងការរស់រាន មានជីវិតឡើងវិញយ៉ាងខ្លាំងក្លាក្រោយសង្គ្រាមរបស់វៀតណាម គឺជាគំរូលេចធ្លោនៃ សន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍ នៃស្មារតីបិទអតីតកាល ឆ្ពោះទៅរក អនាគត នៃវប្បធម៌សន្តិភាព ភាពសន្ដោសប្រណី និងមនុស្សសាស្ត្រ។ លោក John McAuliff នាយកប្រតិបត្តិមូលនិធិផ្សះផ្សារនិងអភិវឌ្ឍន៍អាមេរិក បានបញ្ជាក់ថា៖

“ខ្ញុំគិតថា វៀតណាមមានឋានៈតែមួយគត់ ដែលមានការជឿទុកចិត្តពីបណ្ដាប្រទេសដែលមិនគាំទ្រគ្នា ហើយពួកគេសុទ្ធតែកសាងទំនាក់ទំនងដ៏កក់ក្ដៅខ្លាំងជាមួយវៀតណាម។ វៀតណាមមានសារៈសំខាន់អន្តរជាតិដ៏ធំធេង មិនត្រឹមតែដោយសារសមិទ្ធិផលនៃជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ប៉ុណ្ណោះទេ ថែមទាំងដោយសារសមិទ្ធិផលនានាក្នុងការកសាងឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង”៕

លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ សាមគ្គីភាពរវាងប្រទេសឥណ្ឌូចិនទាំងបី៖ យុទ្ធសាមគ្គីដើម្បីជ័យជំនះរួម លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ សាមគ្គីភាពរវាងប្រទេសឥណ្ឌូចិនទាំងបី៖ យុទ្ធសាមគ្គីដើម្បីជ័យជំនះរួម

ក្នុងឱកាសខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមជាតិប្រទេសវៀតណាម (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥) លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau នាយករងវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម បានធ្វើការសម្ភាសន៍ជាមួយ​កាសែត ដើម្បីឆ្លុះបង្ហាញពីទិដ្ឋភាពយ៉ាងសង្ខេបនៃការបង្កើត ការប្រយុទ្ធ និងជ័យជំនះនៃសម្ព័ន្ធភាពពិសេសវៀតណាម ...

ការងាររណសិរ្សមុខរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្ត Lam Dong និងខេត្តសៀមរាប ការងាររណសិរ្សមុខរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្ត Lam Dong និងខេត្តសៀមរាប

នាព្រឹកថ្ងៃទី២២ ខែមេសា គណៈប្រតិភូនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong ដឹកនាំដោយលោក Pham Trieu ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានជួបពិភាក្សាការងារជាមួយគណៈអភិបាលខេត្តសៀមរាប និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតកម្ពុជាចែករំលែកឈាមដ៏ថ្លៃថ្នូជាមួយវៀតណាម
កម្ពុជាវាយតម្លៃខ្ពស់ច ំពោះការរួមចំណែករបស់ឧស ្សាហកម្មកៅស៊ូវៀតណាមក្ នុងការអភិវឌ្ឍមូលដ្ឋាន
ការផ្លាស់ប្តូរមិត្តភាព «ពោពេញទៅដោយមនោសញ្ចេតនានៅតំបន់ព្រំដែន» រវាងខេត្ត Dak Lak និងខេត្តមណ្ឌលគិរី
ឡាវ កម្ពុជា និងចិន បញ្ជូនកងកម្លាំងទៅចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិនៅវៀតណាម
ក្រុមហ៊ុនស៊ុយអែត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវៀតណាមទៅជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភណ្ឌ កាត់ដេរសកល