Trending now

លើកកំពស់ទំនាក់ទំនងភាព​ជា​ដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

10:42 | 01/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៣០ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue បានទទួលជួបលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម។

សប្តាហ៍​ទេសចរណ៍​និង​វប្បធម៌​ខេត្ត​ Lai Chau ឆ្នាំ​២០២២ ជា​មួយ​សកម្ម​ភាព​ដ៏​មាន​អត្ថន៍យ​ជា​ច្រើន​ សប្តាហ៍​ទេសចរណ៍​និង​វប្បធម៌​ខេត្ត​ Lai Chau ឆ្នាំ​២០២២ ជា​មួយ​សកម្ម​ភាព​ដ៏​មាន​អត្ថន៍យ​ជា​ច្រើន​
អាស៊ាន អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម អាស៊ាន អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue និង​លោក​ឯកអគ្គរដ្ឋទូត Gareth Ward
ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue និង​លោក​ឯកអគ្គរដ្ឋទូត Gareth Ward

ឆ្នាំ ២០២២ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់ចក្រភពអង់គ្លេស ខណៈដែលវាប្រារព្ធខួបលើកទី ៧០ នៃរជ្ជកាលព្រះមហាក្សត្រី ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមក៏បានផ្ញើលិខិតអបអរសាទរផងដែរ។ នៅឆ្នាំ ២០២៣ វៀតណាម និងអង់គ្លេសនឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងបរិបទនោះ ប្រធានរដ្ឋសភាបានសម្តែងនូវក្តីសង្ឃឹមថា ក្នុងតួនាទីរបស់ខ្លួន ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមនឹងបន្តបំពេញភារកិច្ចបានល្អ រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ បន្តដើរតួជាស្ពានពង្រឹងទំនាក់ទំនងរវាងសភាទាំងពីរ ស្នើសកម្មភាពសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាព​ដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១០ ទំនាក់ទំនងវៀតណាម-អង់គ្លេស មានការអភិវឌ្ឍ​កាន់តែល្អប្រសើរ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគឺជាកត្តាសំខាន់ រួមចំណែកជំរុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជូនពរលោកឯកអគ្គរដ្ឋទូត Gareth Ward បន្តដើរតួនាទីជាស្ពានសម្រាប់ពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ព្រមទាំងស្នើនូវសកម្មភាពសហប្រតិបត្តិការឆ្ពោះទៅរកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Gareth Ward បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) និងទិសដៅនៃការអភិវឌ្ឍ​ប្រកបដោយចីរភាព និងការអភិវឌ្ឍ​បៃតងដែលវៀតណាមកំពុងព្យាយាមអនុវត្ត។ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Gareth Ward បានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរលើវិស័យដូចជា៖ ការកែលម្អតម្លាភាពក្នុងការគ្រប់គ្រងសាធារណៈ ការកសាងក្របខ័ណ្ឌច្បាប់សម្រាប់សេដ្ឋកិច្ចឌីជីថល និង​ការអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី