Trending now

អាស៊ាន អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

10:40 | 28/02/2022 ហេង វុធ្ធី

យុគសម័យ - ក្នុងកិច្ចប្រជុំនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតានាថ្ងៃទី ២៣ ខែកុម្ភៈ ភាគីទាំងពីរបានពិភាក្សាលើវិស័យដែលមានការព្រួយបារម្ភទៅវិញទៅមកដូចជា ក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF) និរន្តរភាព និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នវានុវត្តន៍ឌីជីថល និងចំណុចកណ្តាលអាស៊ាននៅមហាសមុទ្រឥណ្ឌា។

មតិសាធារណៈអន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម មតិសាធារណៈអន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម
ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ
អាស៊ាន អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ទិដ្ឋភាពនៃសិក្ខាសាលានេះ

អគ្គលេខាធិការអាស៊ាន លោក Lim បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកជាប់លាប់របស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រការសម្រេចបាននូវសហគមន៍អាស៊ាន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ។ អាស៊ានចង់ឱ្យចក្រភពអង់គ្លេសទាញយកអត្ថប្រយោជន៍ពីការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគដែលបង្ហាញដោយភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដោយពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងរដ្ឋសមាជិកអាស៊ាន។

ប្រធានអាស៊ានលើកទឹកចិត្តឱ្យមានការតម្រឹមឱ្យកាន់តែជិតស្និទ្ធរវាងចក្រភពអង់គ្លេស និងអាទិភាពអាស៊ាន ដោយស្វែងរកលទ្ធភាពនៃរបៀបវារៈកិច្ចសហប្រតិបត្តិការលើផ្នែកនៃនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល ដែលជាផ្នែកសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាត ក៏ដូចជារយៈពេលវែងនៃការផ្លាស់ប្តូររចនាសម្ព័ន្ធ។ គួរបញ្ជាក់ថាពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងអង់គ្លេសនឹងកើនដល់ជាង ៣១,៨ ពាន់លានដុល្លារនៅឆ្នាំ ២០២០៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង