Trending now

វៀតណាមជាសសរស្តម្ភដ៏សំខាន់នៃគោលនយោបាយ “សកម្មភាពបង្វែរទិសខាងកើត” របស់ឥណ្ឌា

10:39 | 01/06/2022

នារសៀលថ្ងៃទី ៣០ ខែឧសភា នៅទីក្រុងហាណូយ លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានទទួលជួបលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Saurabh Kumar ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១២ និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៩ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា។

Vietnam Airlines លក់ភាគហ៊ុន ៣៥% ឱ្យក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ក្នុងតម្លៃ ៣៥លានដុល្លារ Vietnam Airlines លក់ភាគហ៊ុន ៣៥% ឱ្យក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ក្នុងតម្លៃ ៣៥លានដុល្លារ
វៀតណាមជាដៃគូដ៏សំខាន់មួយក្នុងគោលនយោបាយ “សកម្មភាពបង្វែរទិសខាងកើត” របស់ឥណ្ឌា វៀតណាមជាដៃគូដ៏សំខាន់មួយក្នុងគោលនយោបាយ “សកម្មភាពបង្វែរទិសខាងកើត” របស់ឥណ្ឌា
លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ទទួលជួបលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Saurabh Kumar (រូបថត៖ nhandan.vn)
លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ទទួលជួបលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Saurabh Kumar

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបន្តជំរុញសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ដូចជា នយោបាយ-ការបរទេស ការពារជាតិ-សន្តិសុខ ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងបរិបទដែលប្រទេសទាំងពីរបានបើកទ្វារព្រំដែន និងកំពុងធ្វើសកម្មភាពមានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧២-២០២២)។

រីឯខ្លួនវិញ លោកអនុរដ្ឋមន្ត្រី Saurabh Kumar បានអះអាងថា ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាសសរស្តម្ភសំខាន់មួយក្នុងគោលនយោបាយ “សកម្មភាពបង្វែរទិសខាងកើត” របស់ខ្លួន ព្រមទាំងសន្យាថា នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ។

*នាព្រឹកថ្ងៃដដែល អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ លោកអនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Vu និងលោកអនុរដ្ឋមន្ត្រី Saurabh Kumar បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១២ និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី ៩ នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរ បានឯកភាពបន្តសម្របសម្រួល និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅកណ្តាលពពកពណ៌សនៃ Tua Chua ក្មេងស្រីនេះបានបញ្ឆេះចំណង់ចំណូលចិត្តចំពោះក្តីស្រមៃនៃតែសានទឿយៀតវៀតណាម
នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)