Trending now

វៀតណាមជាដៃគូដ៏សំខាន់មួយក្នុងគោលនយោបាយ “សកម្មភាពបង្វែរទិសខាងកើត” របស់ឥណ្ឌា

19:15 | 17/08/2019 (ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

នាថ្ងៃទី១៥ ខែសីហា ស្ថានទូតឥណ្ឌាប្រចាំនៅរដ្ឋធានីហាណូយ បានរៀបចំពិធីលៀងសាយភោជន៍ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា។ លោក Le Hoai Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានចូលរួមពិធីនេះ។

ប្រតិភូទាំងឡាយថតរូបជាមួយគ្នា

មានប្រសាសន៍នៅពិធីលៀងសាយភោជន៍ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃដំណើរការតស៊ូដើម្បីឯករាជ្យជាតិ កសាង និងអភិវឌ្ឍប្រទេសឥណ្ឌា ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Pranay Verma បានអះអាងថា វៀតណាមជាដៃគូដ៏សំខាន់មួយក្នុងគោលនយោបាយ “សកម្មភាពបង្វែរទិសខាងកើត” របស់ឥណ្ឌា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានសំដែងការ​សប្បាយរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យក្នុងទំនាក់ទំនងទ្វេភាគី វៀតណាម-ឥណ្ឌា នាពេលថ្មីៗនេះ ដូចជាវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ លោក Le Hoai Trung បានរំពឹងថា ប្រទេសទាំងពីរនឹងផ្លាស់ប្តូរជាមួយគ្នាអំពីការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ព្រមទាំងសំដែងការជឿជាក់លើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក៕

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា