Trending now

កម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” នៅស្រុកកោះ Ly Son (វៀតណាម)

11:14 | 30/05/2022

ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែឧសភា បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ បានសម្របសម្រួលជាមួយគណៈកម្មាធិការចលនាមហាជនខេត្ត Quang Ngai កាសែត “ពលករ” និងអង្គភាពមួយចំនួន រៀបចំកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ស្រុកកោះ Ly Son (ខេត្ត Quang Ngai)។

បេតិកភណ្ឌធម្មជាតិ Hang Cau មានអាយុកាលរាប់លានឆ្នាំនៅកោះ Ly Son បេតិកភណ្ឌធម្មជាតិ Hang Cau មានអាយុកាលរាប់លានឆ្នាំនៅកោះ Ly Son
អាហារពេលព្រឹកនៅ Phu Ly ជាមួយនឹង banh da ត្រីក្រាញ់ និងគុយទាវកាត់ អាហារពេលព្រឹកនៅ Phu Ly ជាមួយនឹង banh da ត្រីក្រាញ់ និងគុយទាវកាត់
បញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមប្រគល់សៀវភៅច្បាប់ជូនស្រុកកោះ Ly Son។ (រូបថត៖ qdnd.vn)
បញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមប្រគល់សៀវភៅច្បាប់ជូនស្រុកកោះ Ly Son។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ២ បានរៀបចំកម្មវិធី “រួមដៃគ្នាសម្អាតបរិស្ថានសមុទ្រ” ដោយការប្រមូលសំរាមនៅតាមឆ្នេរ ប្រគល់ធុងសំរាមចំនួន១០ធុង និងថង់មេត្រីភាពបរិស្ថានជូនប្រជាពលរដ្ឋ។ សមាជិកគណៈប្រតិភូបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ ជាមួយថ្នាក់ដឹកនាំ និងប្រជាជនស្រុកកោះ Ly Son; បានរៀបចំការប្រឡង “ខ្ញុំស្រឡាញ់កោះសមុទ្រ ស្រុកកំណើត” ជាមួយសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យ An Vinh។

ក្នុងកម្មវិធី “រួមដំណើរជាមួយអ្នកនេសាទ” នៅស្រុកកោះ Ly Son បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ បានប្រគល់ទង់ជាតិចំនួន ៥០០០ ជូនដល់អ្នកនេសាទ អំណោយ ១៥៥ ដល់គ្រួសារគោលនយោបាយដែលមានស្ថានភាពលំបាក និងអំណោយជាច្រើនដល់សិស្សក្រីក្រដែលជំនះការលំបាកនៅលើភូមិសាស្ត្រស្រុកកោះ Ly Son ដោយមានតម្លៃសរុប ៣៥០លានដុង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ