Trending now

វៀតណាម-ចិនបានព្រលែងកូនត្រីពូជចំនួន ៨ លានក្បាលនៅតំបន់មាត់សមុទ្រនៃឈូងសមុទ្រតុងកឹង

21:00 | 19/05/2022 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ឧសភា នៅឧបទ្វីប Tuan Chau (ទីក្រុង Ha Long) ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក្រសួងកសិកម្មនិងកិច្ចការជនបទចិន និងគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំពិធីព្រលែងកូនត្រីពូជ ដើម្បីបង្កើត​ឡើងវិញនូវធនធានជលផលនៅតំបន់ឆ្នេរឈូងសមុទ្រតុងកឹងក្នុងឆ្នាំ២០២២ ។

សកម្មភាពនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ នៅខេត្ត Cao Bang សកម្មភាពនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ នៅខេត្ត Cao Bang
ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន
វៀតណាម-ចិនបានព្រលែងកូនត្រីពូជចំនួន ៨ លានក្បាលនៅតំបន់មាត់សមុទ្រនៃឈូងសមុទ្រតុងកឹង
កូនត្រីពូជចំនួន ៨ លានក្បាលដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ត្រូវបានព្រលែងចូលក្នុងឈូងសមុទ្រតុងកឹង។ រូបថត៖ កាសែត Quang Ninh

ក្នុងពិធីនេះ លោក Pham Van Thanh - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឲ្យដឹងថា៖ ខេត្ត Quang Ninh តម្រង់ទិសអភិវឌ្ឍន៍ជលផលជាឧស្សាហកម្ម​សេដ្ឋកិច្ចសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្ត។ គោលដៅ រហូតដល់ឆ្នាំ២០៣០ ជលផលនឹងមានប្រហែល ២% នៃ GRDP របស់ខេត្ត និងប្រហែល ៦០% នៃ GRDP របស់វិស័យ​កសិកម្មនៃខេត្ត។ តម្លៃផលិតកម្មជលផលមានស្ថេរភាពសម្រេចបានជាង ១០.៧០០ពាន់លានដុង ស្មើនឹងប្រមាណ ៦០% នៃឧស្សាហកម្មកសិកម្ម កើនឡើងជាមធ្យម ៦.៣% ក្នុងមួយឆ្នាំ បង្កើតការងារសម្រាប់កម្មករចំនួន ៥០.០០០នាក់។

ខេត្ត Quang Ninh នឹងជំរុញយ៉ាងសកម្មនូវលទ្ធផលដែលសម្រេចបាន ជំរុញដំណោះស្រាយអភិវឌ្ឍន៍ជលផលនិយាយរួម និងការការពារធនធានជលផលនិយាយដោយឡែក​។ ក្នុងនោះការការពារធនធានជលផលនឹងអនុវត្តដោយសកម្មភាពជាក់លាក់ ការព្រលែងកូនត្រីពូជ ក្នុងបរិស្ថាន​ធម្មជាតិ ដើម្បីបន្តការផ្លាស់ប្តូរគំនិត និងសកម្មភាពរបស់ប្រជាជន រួមចំណែកការពារបរិស្ថាន ធនធានជលផល ទប់ស្កាត់សកម្មភាពបំផ្លាញធនធានជលផល នាពេលខាងមុខ។

នេះជាសកម្មភាពមួយក្នុងចំណោមបណ្តាសកម្មភាពដែលរួមចំណែក ក្នុងការស្តារ និងបង្កើតឡើងវិញនូវធនធានជលផល និងការអភិវឌ្ឍន៍មុខរបរនេសាទ នៅឈូងសមុទ្រខាងជើង ហើយទន្ទឹមនឹងនោះរឹតចំណងមិត្តភាព និងប្រពៃណីល្អនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ