Trending now

សកម្មភាពនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ នៅខេត្ត Cao Bang

09:00 | 25/04/2022

បន្ទាប់ពីបញ្ចប់សកម្មភាពនៅប្រទេសចិន នារសៀលថ្ងៃទី២៣ ខែមេសា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ បានបន្តប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើននៅប្រទេសវៀតណាម។

អញ្ញើញទស្សនា Cao Bang ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត អញ្ញើញទស្សនា Cao Bang ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត
ខេត្ត Cao Bang មានបន្ថែមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រចំនួនពីរទៀតដែលបានទទួលស្គាល់ ខេត្ត Cao Bang មានបន្ថែមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រចំនួនពីរទៀតដែលបានទទួលស្គាល់
សកម្មភាពនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ នៅខេត្ត Cao Bang
សកម្មភាពនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ នៅខេត្ត Cao Bang

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung។

បន្ទាប់ពីស្ដាប់អំពីលទ្ធផលនៃការសិក្សារបស់គ្រូបង្រៀននិងសិស្សនៃសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung លោករដ្ឋមន្រ្តី Wei Fenghe បានអបអរសាទរនិងសម្ដែងនូវសេចក្តីសង្ឃឹមថា សិស្សនៃសាលានឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាអ្នកកសាងនិងបន្តពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងចិន។ លោករដ្ឋមន្រ្តី Wei Fenghe បញ្ជាក់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិន ជាសកម្មភាពមួយដែលបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយរំពឹងថា ជំនួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានរក្សា និងអភិវឌ្ឍតទៅទៀត។

លោករដ្ឋមន្រ្តី Phan Van Giang រំពឹងថា គ្រូបង្រៀន និងសិស្សនៃសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung នឹងខិតខំសិក្សារៀនសូត្រ និងលត់ដំថែមទៀត ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងអ្នកគ្រូជាទីគោរព។ លោករដ្ឋមន្រ្តី Phan Van Giang សង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិននៅឆ្នាំនិមួយៗពិតជាមានអត្ថន័យ និងលក្ខណៈផ្សេងៗក៏ពិតមែន ប៉ុន្តែជំនួបទាំងអស់ឆ្ពោះទៅរកគោលដៅរួម គឺសាមគ្គីភាព មិត្តភាព និងការកសាងខ្សែព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព និងអភិវឌ្ឍន៍រួម ព្រមទាំងសម្ដែងនូវគោលបំណងរក្សា និងបើកទូលាយនូវសកម្មភាពជួបប្រាស្រ័យនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរក៏បានជូនអំណោយដល់គ្រូបង្រៀននិងសិស្សនៃសាលាផងដែរ។

ក្នុងក្រខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសានេះដែរ ក្រុមបេសកកម្មនៃនាយកដ្ឋានពេទ្យយោធា របស់អគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជនវៀតណាមបានទៅពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំឥតគិតថ្លៃជូនប្រជាជន ៥,២០០ នាក់នៅតំបន់ព្រំដែនខេត្ត Cao Bang៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី