Trending now

សាកលវិទ្យាល័យ Stanford ពង្រឹងសហការជាមួយវៀតណាមក្នុងវិស័យបញ្ញាសិប្បនិមិត្ត

11:25 | 19/05/2022

បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ប្រធានសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Stanford និងសាស្ត្រាចារ្យមួយចំនួននៃសាកលវិទ្យាល័យ Stanford។

សាកលវិទ្យាល័យ Seoul ខាងត្បូងជួយគាំទ្រប្រទេសវៀតណាមទឹកប្រាក់ចំនួន ១.២៥០.០០០ វ៉ុននិងសម្ភារៈពេទ្យចាំបាច់មួយចំនួន សាកលវិទ្យាល័យ Seoul ខាងត្បូងជួយគាំទ្រប្រទេសវៀតណាមទឹកប្រាក់ចំនួន ១.២៥០.០០០ វ៉ុននិងសម្ភារៈពេទ្យចាំបាច់មួយចំនួន
សាកលវិទ្យាល័យ Da Nang ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឡាវនិងកម្ពុជា សាកលវិទ្យាល័យ Da Nang ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឡាវនិងកម្ពុជា
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសាស្ត្រាចារ្យបណ្ឌិត Ruth O'Hara  (រូបថត៖ VNplus)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសាស្ត្រាចារ្យបណ្ឌិត Ruth O'Hara

នៅក្នុងបទសម្ភាសន៍មួយ សាស្ត្រាចារ្យ Ruth O'Hara បាននិយាយថា សាកលវិទ្យាល័យ Stanford គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្ត្រ ដែលមានអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមជាច្រើន។ សាកលវិទ្យាល័យមានប្រៀបខ្លាំង ជាមួយនឹងសមិទ្ធិផលស្រាវជ្រាវជាច្រើនអំពីបញ្ញាសិប្បនិមិត្ត (AI) ជាពិសេស AI ក្នុងវេជ្ជសាស្ត្រ។ ដូច្នេះ នាពេលខាងមុខ សាលាអាចសម្របសម្រួលជាមួយវៀតណាម ដើម្បីអនុវត្តគម្រោងមួយចំនួនដូចជា “កម្មវិធីការពារខួរក្បាលវៀតណាម”; "បង្ការនិងប្រយុទ្ធប្រឆាំងជំងឺមហារីកថ្លើមដែលបណ្តាលមកពីមេរោគ"; បន្តដាក់ពង្រាយកម្មវិធីបណ្ដុះបណ្ដាលវិស្វករ AI ដោយមានបំណងចង់ដាក់ឈ្មោះវៀតណាមលើផែនទី AI ពិភពលោក។

លើសពីនេះ សាលាមានមជ្ឈមណ្ឌល និងកំពុងផ្តោតការយកចិត្តទុកដាក់លើការស្រាវជ្រាវវិធីសាស្រ្ត និងថ្នាំដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺយ៉ាងសកម្មនាពេលអនាគត។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យ Stanford បាននិងកំពុងសហការជាមួយអង្គការ និងសាកលវិទ្យាល័យវៀតណាមមួយចំនួន ដើម្បីអនុវត្តគម្រោងនានានៅវៀតណាមប្រកបដោយប្រសិទ្ធភាព។

វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសាកលវិទ្យាល័យ Stanford នាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ឲ្យសាកលវិទ្យាល័យ Stanford ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រវៀតណាម និងអនុវត្តន៍កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសរាល់កិច្ចព្រមព្រៀងដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។ ជាពិសេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏មានបំណងចង់ឲ្យសាកលវិទ្យាល័យ Stanford ជួយ វៀតណាមកសាងមូលដ្ឋានទិន្នន័យដ៏ធំមួយ និងអនុវត្តន៍សកម្មភាពបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិមិត្ត។ ទន្ទឹមនឹងនោះ បានស្នើឱ្យ Stanford សហការជាមួយសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេស វៀតណាម; តភ្ជាប់អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង; រៀបចំសិក្ខាសាលាដើម្បីផ្លាស់ប្តូរបទពិសោធន៍; ពិភាក្សាអំពីការកសាង ការអនុវត្ត និងការប្រែក្លាយគំនិតទៅជាគម្រោងជាក់ស្តែង និងមានប្រសិទ្ធភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា