Trending now

លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម​និងក្រិក

11:20 | 19/05/2022

នាព្រឹកថ្ងៃទី១៨ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។

លើក​កម្ពស់​កម្លាំង​មហាសាមគ្គីជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម លើក​កម្ពស់​កម្លាំង​មហាសាមគ្គីជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ​២០២១ លើក​កម្ពស់​ភាពជា​ដៃ​គូទ្វីបទាំងពីរ​តាម​រយៈ​សិល្បៈ​និង​វប្បធម៌​” មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ​២០២១ លើក​កម្ពស់​ភាពជា​ដៃ​គូទ្វីបទាំងពីរ​តាម​រយៈ​សិល្បៈ​និង​វប្បធម៌​”
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ (រូបថត៖ TTXVN)
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឲ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ចសមុទ្រ ការតម្លើងនាវា និងកំពង់ផែទេសចរណ៍ជាដើម ហើយឯកភាពគ្នាឲ្យបានឆាប់រហ័ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង និងការដឹកជញ្ជូនទំនិញតាមសមុទ្រ សំដៅបង្កលក្ខណៈសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ថ្លែងអំណរគុណចំពោះរដ្ឋសភាក្រិក ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) លោកប្រធានរដ្ឋសភាមានបំណងចង់ឲ្យរដ្ឋសភាក្រិក ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដកកាតលឿងចំពោះជលផលរបស់វៀតណាម។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យប្រធានាធិបតីក្រិក គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលក្នុងវេទិកាពហុភាគីអន្តរសភា។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញថែមទៀតការចងសម្ព័ន្ធមេត្រីភាព រវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ រួមទាំងការបញ្ចប់នីតិវិធីចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Sparta និងទីក្រុង Hue រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានចាត់ទុកថា ប្រទេសទាំងពីរគួរតែពឹងផ្អែកលើសក្តានុពលរបស់ប្រទេសនីមួយៗ ដើម្បីជំរុញកំណើននៃទំហំពាណិជ្ជកម្ម; ដោយសង្ឃឹមថា នៅពេលដែលកិច្ចព្រមព្រៀងដែនសមុទ្រ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធពីរដងត្រូវបានចុះហត្ថលេខា នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤