ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ទំនុកចិត្តនិងយោគយល់គ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពការពារព្រំដែននៅបណ្ដាខេត្ដជាប់ព្រំដែនវៀតណាម- កម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងការពារព្រំដែនកម្ពុជាក្នុងការងារគ្រប់គ្រងនិងការពារព្រំដែន។
![]() |
![]() |
![]() |
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Lak និងកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រងនិងការពារព្រំដែន និងប្រគល់បរិក្ខារពេទ្យសម្រាប់ការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ |
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Hoa Lu និងឆ្មាំព្រំដែន Binh Phuoc បានជួបសំណេះសំណាល និងផ្លាស់ប្តូរព័ត៌មានវិជ្ជាជីវៈជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែនត្រពាំងស្រែ នៅច្រកទ្វារព្រំដែនត្រពាំងស្រែ (ខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា)។
បញ្ជាការដ្ឋានការពារព្រំដែន Dak Nong និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី កម្ពុជាបានជួបពិភាក្សាគ្នាស្តីពីការសម្របសម្រួលការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២១។
បញ្ជាការដ្ឋានការពារព្រំដែន ដាកឡាក់ និងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី កម្ពុជាបានជួបប្រជុំគ្នានៅព្រំដែន ផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រង និងការពារព្រំដែន និងច្រកទ្វារព្រំដែន និងបានបរិច្ចាគគ្រឿងឧបភោគបរិភោគសម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
មន្ត្រី និងយោធិននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Vinh Xuong ឆ្មាំព្រំដែន An Giang និងកម្លាំងការពារព្រំដែនខេត្តកណ្តាល កម្ពុជា សម្របសម្រួលការល្បាតទ្វេភាគីក្នុងរដូវទឹកជំនន់ (រូបថតមុនការផ្ទុះឡើងនៃ Covid-19)។
នាយប៉ុស្តិ៍ការពារព្រំដែន Binh Thanh និងឆ្មាំព្រំដែន Long An បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរ និងជូនអំណោយដល់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យតេតឆាន់ថ្មីប្រពៃណីជាតិ។
មន្ត្រី និងយោធិននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Ha Tien ឆ្មាំព្រំដែន Kien Giang និងកម្លាំងការពារព្រំដែនខេត្តកំពត កម្ពុជា បានសម្របសម្រួលការល្បាតទ្វេភាគី ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។
ភាគីទាំងពីរបានសហការជាប្រចាំក្នុងការល្បាតទ្វេភាគី ផ្លាស់ប្តូរព័ត៌មាននិងដោះស្រាយករណីជាច្រើនដែលកើតឡើងនៅតាមព្រំដែនបានទាន់ពេល។ ជាពិសេសចាប់ពីឆ្នាំ ២០២០ រហូតមកដល់ពេលនេះ កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
មតិពីមិត្តអ្នកអាន