Trending now

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ

15:22 | 03/05/2022

មុខម្ហូបទាំងឡាយត្រូវបានកែច្នៃពីផ្កាជើងគោមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផងមុខម្ហូបទាំងឡាយត្រូវបានកែច្នៃពីផ្កាជើងគោមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង

ព្រិលគ្របដណ្តប់លើកំពូលភ្នំ U Bo ខេត្ត Son La ព្រិលគ្របដណ្តប់លើកំពូលភ្នំ U Bo ខេត្ត Son La
គយគន់ផ្កាព្រូនរីកស្គុះស្គាយនៅខេត្ត Son La គយគន់ផ្កាព្រូនរីកស្គុះស្គាយនៅខេត្ត Son La

អញ្ជើញមកកាន់ទីក្រុង សឺនឡា (ខេត្ត សឺនឡា) ក្នុងអំឡុងថ្ងៃនៃខែ មីនា ភ្ញៀវទេសចរនឹងបានគន់មើលផ្កាជើងគោទាំង ឡាយបង្អួតសម្រស់ពេញលើភ្នំ កូនភ្នំ ភូមិនិគម ដងវិថីដោយស្រេចតែចិត្ត។

ក្រៅពីសម្រស់ដ៏បរិសុទ្ធ ជនជាតិ ថៃ នៅទីនេះ ថែមទាំងអាចកែច្នៃផ្កាជើង គោទៅជាមុខម្ហូបដ៏វិសេសវិសាលដូចជា៖ បាយដំណើបផ្កាជើងគោ សម្លទំពាំងផ្កាជើងគោ ញាំផ្កាជើងគោជាដើម។

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ
មុខម្ហូបទាំងឡាយត្រូវបានកែច្នៃពីផ្កាជើងគោមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង

មុខម្ហូបទាំងនេះមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង។ រាល់ពេលមានឱកាសភ្លក្សរសជាតិ ភ្ញៀវទេសចរសុទ្ធតែមិនអាចបំភ្លេចរសជាតិនៃមុខម្ហូបដែលកែច្នៃពីផ្កាជើងគោនេះបានឡើយ។

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ
មុខម្ហូបទំពាំងឆាផ្កាជើងគោ

ផ្កាជើងគោច្រើនតែគួបផ្សំជាមួយនឹងទំពាំងល្វីង បន្លែបង្ការ ឬឆ្អឹង សាច់គ្រប់ប្រភេទត្រូវបានលាយបញ្ចូលជាមួយនឹងគ្រឿងទេសពិសេសដាច់ដោយ ឡែកដូចជា៖ ម្រេចព្រៃ ខ្ទឹមស ម្ទេស គ្រៃនិងប្រភេទជីរផ្សេងៗ ទៀត។ ការលាយបញ្ចូលគ្រឿងទេសក្នុងមុខម្ហូបនីមួយៗ ក៏ខុសៗ គ្នាសម្រាប់បង្កើតជារសជាតិពិសេសដាច់ដោយឡែក។

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ
មុខម្ហូបញាំផ្កាជើងគោ

ដើម្បីមានផ្កាជើងគោស្រស់ៗ ឆ្ងាញ់ធ្វើជាវត្ថុធាតុដើមសម្រាប់កែច្នៃជាមុខម្ហូបប្រចាំថ្ងៃ ជនជាតិ ថៃ ត្រូវក្រោកតាំងពីពេលព្រលឹម ចូលព្រៃបេះផ្កាដែលនៅដក់ជាប់ទឹកសន្សើម។

ផ្កាជើងគោនីមួយៗ សុទ្ធតែត្រូវបានជ្រើសរើសដោយហ្មត់ចត់ យកមកលាង ឱ្យជ្រះនិងកែច្នៃទៅជាម្ហូបសំខាន់ៗ ពី ៣ ទៅ ៥ មុខ និងមុខម្ហូបបន្ទាប់ បន្សំមួយចំនួននៅក្នុងស្ពកបាយរបស់ជនជាតិ ថៃ។

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ

មុខម្ហូបសាច់អាំងផ្កាជើងគោ

មុខម្ហូបដែលកែច្នៃពីផ្កាជើងគោផ្សេងៗ បានក្លាយជាផលិតផលពិសេសប្រចាំតំបន់របស់ខេត្ត សឺនឡា ខណៈ ពេលត្រូវបានរៀបដាក់ឡើងលើស្ពកបាយជាមួយពែងស្រាហឹរអញ្ជើញភ្ញៀវទេសចរភ្លក្សរសជាតិនោះ ប្រាកដថាអ្នកណាក៏ត្រូវតែសរសើរពីរសជាតិផ្អែមស្រទន់និងក្រអូបស្រាលរបស់វាជាក់ជាមិនខានឡើយ៕

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ
មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា