Trending now

ប្រទេសវៀតណាមអំពាវនាវឱ្យមានការការពារកុមារនិងទប់ស្កាត់វិបត្តិនៅក្នុងប្រទេសយេម៉ែន

13:45 | 12/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពយេម៉ែននិងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចាត់វិធានការដើម្បីការពារកុមារនិងបញ្ចៀសវិបត្តិ។

ប្រទេសវៀតណាមអំពាវនាវឱ្យមានការការពារកុមារនិងទប់ស្កាត់វិបត្តិនៅក្នុងប្រទេសយេម៉ែន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១១ ខែវិច្ឆិកា បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាជាប្រចាំអំពីស្ថានភាពនៅប្រទេសយេម៉ែន។ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនោប្រទេសយេម៉ែននាពេលបច្ចុប្បន្ន ជាពិសេសហានិភ័យនៃការស្លាប់ដោយសារភាពអត់ឃ្លាន ដែលប្រជាជនយ៉េមកំពុងប្រឈមមុខ។ ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវអនុវត្តការអំពាវនាវឱ្យមានបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភ្នាក់ងារពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងត្រូវបញ្ចប់ ការបង្កអរិភាព និងតភ្ជាប់ការចរចាឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់បាញ់គ្នានៅទូទាំងប្រទេសផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវ សហគមន៍អន្តរជាតិឱ្យប្តេជ្ញាចិត្តចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុដល់ការអនុវត្តសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ ឲ្យបានពេញលេញ និងប្រឆាំងនឹងភាពអត់ឃ្លាននៅយេម៉ែន ក៏ដួចជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចាត់វិធានការដើម្បីការពារកុមារនិងបញ្ចៀសពីវិបតិ្តមួយសម្រាប់ជំនាន់អនាគតរបស់យេម៉ែនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អមដំណើរកុមារវៀតណាមនៅក្រៅប្រទេសឱ្យស្រឡាញ់ភាសាវៀតណាមកាន់តែខ្លាំងឡើង
រៀនភាសាវៀតណាមបរិយាកាសទំនាក់ទំនងដំបូង និងសំខាន់បំផុតគឺនៅផ្ទះ
២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ