Trending now

ខេត្ត Binh Phuoc សហការជាមួយ Becamex IDC រៀបចំសន្និសីទអនឡាញស្តីពីការជំរុញការវិនិយោគជាមួយប្រទេសចិន

09:44 | 18/04/2022 ហេង វុធ្ធី

យុគសម័យ - នារសៀលថ្ងៃទី ១២ មេសា គណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានសម្របសម្រួលជាមួយសាជីវកម្ម Becamex IDC និងធនាគារ China Construction Bank (CCB) រៀបចំសន្និសីទអនឡាញដើម្បីជំរុញការវិនិយោគជាមួយសហគ្រាសចិន។

ខេត្ត Binh Phuoc បើកទ្វារឡើងវិញសម្រាប់វិស័យទេសចរ ក្រោមក្របខ័ណ្ឌធម្មតាតាមបែបថ្មី។ ខេត្ត Binh Phuoc បើកទ្វារឡើងវិញសម្រាប់វិស័យទេសចរ ក្រោមក្របខ័ណ្ឌធម្មតាតាមបែបថ្មី។
គណៈប្រតិភូមន្ត្រី និងនិស្សិតកម្ពុជា អញ្ជើញទៅទស្សនាកេរិ៍្ដដំណែលប្រវត្តិសាស្ត្រនៅខេត្ដ Binh Phuoc គណៈប្រតិភូមន្ត្រី និងនិស្សិតកម្ពុជា អញ្ជើញទៅទស្សនាកេរិ៍្ដដំណែលប្រវត្តិសាស្ត្រនៅខេត្ដ Binh Phuoc
ខេត្ត Binh Phuoc សហការជាមួយ Becamex IDC រៀបចំសន្និសីទអនឡាញស្តីពីការជំរុញការវិនិយោគជាមួយប្រទេសចិន

ថ្លែងមតិក្នុងពិធីបើក លោក Tran Van Mi - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានឲ្យដឹងថា៖ Binh Phuoc ជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ធុរកិច្ចបរទេសក្នុងការវិនិយោគ រក្សា និងអភិវឌ្ឍន៍ប្រតិបត្តិការអាជីវកម្មផលិតកម្ម។ ប៉ុន្មានឆ្នាំមកនេះ Binh Phuoc បានក្លាយជាគោលដៅគួរឱ្យទុកចិត្ត និងទាក់ទាញសម្រាប់វិនិយោគិនបរទេស រួមទាំងធុរកិច្ចចិនផងដែរ។

មកទល់នឹងពេលនេះ ខេត្តបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៣៤៧ ដែលមានទុនវិនិយោគសរុបចំនួន ៣,៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចិនចំនួន ១០២ ដែលមានទុនវិនិយោគចំនួន ៥១០ លានដុល្លារអាមេរិក ស្មើនឹង ១៥,៥% នៃទុនវិនិយោគផ្ទាល់ពីបរទេសសរុបរបស់ខេត្ត។ វិស័យវិនិយោគគឺការផលិតស្បែកជើង គ្រឿងសង្ហារឹម វាយនភណ្ឌ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងផ្លាស្ទិច កែច្នៃផលិតផលកសិកម្ម...

ក្នុងសន្និសីទនេះ តំណាងសាជីវកម្ម Becamex IDC បានបង្ហាញអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគបរទេសនៅ Binh Phuoc និង Becamex - Binh Phuoc Industrial Park សន្និសីទបានចំណាយពេលសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងពិភាក្សា។ បញ្ហាជាច្រើនត្រូវបានពិភាក្សា និងលើកឡើងដូចជា៖ ស្ថានភាពប្រតិបត្តិការរបស់សហគ្រាសបរទេសក្នុងខេត្ត; គោលនយោបាយរបស់ Binh Phuoc លើការសាងសង់ឃ្លាំង ការលើកទឹកចិត្តពន្ធ នីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណវិនិយោគថ្មី; បញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍តភ្ជាប់ពីទីក្រុង Binh Phuoc ទៅទីក្រុងហូជីមិញ។ ... ធុរកិច្ចចិនចាប់អារម្មណ៍លើគោលនយោបាយរបស់ខេត្តក្នុងការទាក់ទាញការវិនិយោគ វិស័យ និងឧស្សាហកម្មដែលទាក់ទាញការវិនិយោគ ការបណ្តុះបណ្តាលកម្មករ និងប្រាក់ឈ្នួលរបស់កម្មករ។

ចាប់ពីឆ្នាំ២០១០-២០២០ វិស័យកសិកម្មវៀតណាមរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ២,៨% ហើយវៀតណាមក៏មានចំណែកទីផ្សារ ១២% នៃការនាំចេញអង្ករសរុបរបស់ពិភពលោកផងដែរ។

វិនិយោគិនបរទេសបានដើរតួនាទីយ៉ាងសំខាន់ដែលធ្វើឱ្យវៀតណាមទទួលបានភាពជោគជ័យក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មរបស់ខ្លួនតាមរយៈការបង្កើតបច្ចេកវិទ្យាទំនើបៗ និងការបង្កើតការងាររាប់ពាន់កន្លែង។ ទោះយ៉ាងណាក៏ដោយ វានៅតែមានសក្តានុពលជាច្រើនទៀតដែលមិនបានប្រើប្រាស់នៅឡើយនៅក្នុងវិស័យនេះ។

ទោះជាយ៉ាងណា វាមានសារៈសំខាន់ណាស់ក្នុងការផ្តោតលើការជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ធាតុចូលសំខាន់ៗដែលវៀតណាមជាប្រពៃណីពឹងផ្អែកខ្លាំងពេក លើការនាំចូល ដូចជាគ្រាប់ពូជ ចំណីសត្វ ជី វ៉ាក់សាំង ឱសថ ថ្នាំសម្លាប់សត្វល្អិត កម្មវិធីគ្រប់គ្រង សាច់ និងបច្ចេកវិទ្យាកែច្នៃផ្សេងៗជាដើម៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់