នាថ្ងៃទី ៩ ខែមេសា គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដឹកនាំដោយលោកវរសេនីយ៍ឯកបម្រុង Vo Van Tho អនុប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានមកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់ជនរួមជាតិខ្មែរនៅស្រុក Can Gio ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២។
![]() |
បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់ជនរួមជាតិខ្មែរ |
តាងនាមបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ លោកវរសេនីយ៍ឯកបម្រុង Vo Van Tho បានជូនពរឲ្យប្រជាជនខ្មែរទទួលបុណ្យចូលឆ្នាំថ្មី២០២២ ប្រកបដោយភាពរីករាយ និងសុខភាពល្អ។ លោកវរសេនីយ៍ឯកបម្រុង Vo Van Tho បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ជនរួមជាតិខ្មែរក្នុងទីក្រុង តែងតែលើកតម្កើងប្រពៃណីសាមគ្គីភាព ជំនះពុះពារការលំបាក ថែរក្សាផលិតកម្ម ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ រក្សាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម កសាងគ្រួសារប្រកបដោយសុភមង្គល និងកសាងមូលដ្ឋានឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
យោងតាមលោកវរសេនីយ៍ឯកបម្រុង Vo Van Tho ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញបានចាត់តាំងកម្មាភិបាល និងយុទ្ធជនជាច្រើននាក់ ទៅជួយប្រជាជន ជំនះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ និងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលនាំមកនូវសុភមង្គល សុវត្ថិភាពដល់ប្រជាជន ហើយត្រូវបានប្រជាជនជឿទុកចិត្តដោយអស់ពីចិត្ត។ លោកវរសេនីយ៍ឯកបម្រុង Vo Van Tho រំពឹងថា នាពេលខាងមុខ បងប្អូនជនរួមជាតិខ្មែរនឹងបន្តរួបរួមជាមួយកម្មាភិបាល និងយុទ្ធជនកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល និងប្រៀបទឹកចិត្តប្រជាជនឲ្យបានរឹងមាំ។
ក្នុងឱកាសនេះ គណៈប្រតិភូបានប្រគល់អំណោយចំនួន ៣០ ដល់ប្រជាពលរដ្ឋខ្មែរនៅស្រុក Can Gio (ទីក្រុងហូជីមិញ)៕
មតិពីមិត្តអ្នកអាន