Trending now

លោកឧត្តមសេនីយ៍ទោ Tran Hoai Trung អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា

09:46 | 08/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៦ ខែមេសា ក្រុមបេសកកម្មបញ្ជាការដ្ឋានយោធភូមិភាគទី៧ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Tran Hoai Trung ប្រធាននយោបាយយោធភូមិភាគទី៧ បានទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា។

ពិធីបើកឲ្យដំណើរការផ្លូវចរាចរណ៍បច្ចេកទេស នៃគម្រោងផ្លូវល្បឿនលឿន Trung Luong - My Thuan ពិធីបើកឲ្យដំណើរការផ្លូវចរាចរណ៍បច្ចេកទេស នៃគម្រោងផ្លូវល្បឿនលឿន Trung Luong - My Thuan
ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម
លោកឧត្តមសេនីយ៍ទោ Tran Hoai Trung ជូនអំណោយដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (រូបថត៖ baoquankhu7.vn)
លោកឧត្តមសេនីយ៍ទោ Tran Hoai Trung ជូនអំណោយដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃកងយោធពលខេមរភូមិន្ទ តាងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគ លោកឧត្តមសេនីយ៍ទោ Tran Hoai Trung បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការរក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ ជាពិសេសក្នុងការទប់ទល់នឹងជំងឺ Covid-19 ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ទោ Tran Hoai Trung បញ្ជាក់ថា លទ្ធផលទាំងអស់នេះ មានការចូលរួមចំណែកដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។

លោកប្រធាននយោបាយយោធភូមិភាគទី៧ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែជួយគាំទ្រយោធភូមិភាគទី៧ បំពេញល្អភារកិច្ចក្នុងប៉ុន្មានឆ្នាំកន្លងមក ចូលរួមចំណែកកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ហើយសហការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោះស្រាយល្អនូវបញ្ហាសន្តិសុខមិនមែនប្រពៃណី ជួយឧបត្ថម្ភបង្វឹកបង្ហាត់ បណ្ដុះបណ្ដាល ស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា។ លោកបញ្ជាក់ថា យោធភូមិភាគទី៧ យកចិត្តទុកដាក់ដល់ការពង្រីកការតភ្ជាប់ជាមួយអង្គភាពនៃកងយោធពលខេមរភូមិន្ទ។ នាបច្ចុប្បន្ន យោធភូមិភាគទី៧ កំពុងចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពចំនួន ១០៤ នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជួបលោកឧត្តមសេនីយ៍ទោ Tran Hoai Trung (រូបថត៖ baoquankhu7.vn)
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជួបលោកឧត្តមសេនីយ៍ទោ Tran Hoai Trung

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី លោកឧត្តមសេនីយ៍ទោ Tran Hoai Trung បានជូនពរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជាឱ្យមានសុខភាពល្អ សុភមង្គល ជោគជ័យ និងជូនពរទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ និងរវាងកងកម្លាំងប្រដាប់អាវុធកងយោធភូមិភាគទី៧ ជាមួយអង្គភាពនៃកងយោធពលខេមរភូមិន្ទស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត។

ថ្នាក់ដឹកនាំអង្គភាពទាំងឡាយបានជូនដំណឹងដល់ក្រុមបេសកកម្មរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៧ ថា ដល់សព្វថ្ងៃនេះ កម្ពុជាគ្រប់គ្រងបានជំងឺរាតត្បាត និងរៀបចំឡើងវិញនូវសកម្មភាពនានា តាំងពីខែកញ្ញា ឆ្នាំ២០២១ ហើយជឿជាក់ថា ប្រទេសទាំងពីរនឹងគ្រប់គ្រងយ៉ាងឆាប់ៗនូវជំងឺរាតត្បាត ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី