Trending now

ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម

22:24 | 21/11/2021 ហេង វុធ្ធី

ឯកឧត្តមឯកអគ្គរាជទូតបានលើកសសើរគណៈចលនាមហាជនមជ្ឈឹមវៀតណាម ដែលបានឃោសនាអប់រំ ដល់ប្រជាជនវៀតណាម ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ឲ្យមានជំនឿជឿជាក់ គាំទ្រគណបក្សកុម្មុយនីស្តវៀតណាមយ៉ាងរឹងមាំ និងបានពង្រឹងទំនាក់ទំនងភូមិផង សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការរឹងមាំយូរអង្វែងរវាងកម្ពុជា-វៀតណាម។

រដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស រដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស
ប្រកាសការតែងតាំងស្នាដៃនៃពានរង្វាន់ «Bui Xuan Phai - ដើម្បីក្តីស្រឡាញ់ហាណូយ» ឆ្នាំ ២០២១ ប្រកាសការតែងតាំងស្នាដៃនៃពានរង្វាន់ «Bui Xuan Phai - ដើម្បីក្តីស្រឡាញ់ហាណូយ» ឆ្នាំ ២០២១
z
ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម
ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម

នៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម ទើបត្រូវបានតែងតាំងថ្មី។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានលើកសសើរគណៈចលនាមហាជនមជ្ឈឹមវៀតណាម ដែលបានឃោសនាអប់រំ ដល់ប្រជាជនវៀតណាម ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ឲ្យមានជំនឿជឿជាក់ គាំទ្រគណបក្សកុម្មុយនីស្តវៀតណាមយ៉ាងរឹងមាំ និងបានពង្រឹងទំនាក់ទំនងភូមិផង សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការរឹងមាំយូរអង្វែងរវាងកម្ពុជា-វៀតណាម។

បន្ថែមពីនេះ បានកោតសសើរចំពោះទំនាក់ទំនងដ៏ល្អ និងមនោសញ្ចេតនាក្នុងការចែករំលែកពីសំណាក់ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនៅពេលដែលជម្ងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង។ លោកជំទាវក៏បានជំរាបជូនថា នៅចុងឆ្នាំនេះនឹងមានរៀបចំកិច្ចប្រជុំរវាងគណៈចលនាមហាជនមជ្ឈឹមវៀតណាម ជាមួយគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា តាមវីដេអូកុងហ្វែរ៉ង់៕

ហេង វុធ្ធី

Royal Embassy of Cambodia to Vietnam

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត