លោកស្រី ប៉ូលីន ថាំមីស៊ីស(Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកម្ពុជា តាមរយៈវិស័យសក្តានុពល មានការវិនិយោគលើវិស័យធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើង នាជំនួបរវាងលោកស្រី ប៉ូលីន ជាមួយសម្តេច ហុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ មេសានេះ ដើម្បីពិភាក្សាការងារ និងជម្រាបលាក្រោយលោកស្រីបានចប់បេសកកម្មការងារនៅកម្ពុជា។
![]() |
![]() |
![]() |
ប្រធានUNប្រចាំកម្ពុជា ប្តេជ្ញាគាំទ្រកម្ពុជាលើកាអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញការប្រើបច្ចេកវិទ្យា |
នៅចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា លោកស្រី ប៉ូលីន បានថ្លែងពីមោទកភាព ដែលខ្លួនបាន បម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។ លោកស្រី ស្រី ប៉ូលីន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពពិភពលោករបស់កម្ពុជា។ ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏មិនភ្លេចរំឭកពីការដឹកនាំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជាដែរ។ សម្រាប់លោកស្រី ប៉ូលីន ភាពជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនត្រឹមតែជាភាពជោគជ័យគំរូសម្រាប់កម្ពុជានោះទេ ប៉ុន្តែជាបទពិសោធន៍ ដែលអាចយកទៅប្រើប្រាស់ បាននាពេលអនាគត។
ក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកស្រី ប៉ូលីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការទទួលឲ្យចូលចតនូវនាវា Wasterdam នៅកម្ពុជា កាលពីដើមឆ្នាំ២០២០ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ឡើងលើកដែរ។ សម្តេច ហ៊ុន សែន ក៏បានរំឭកពីយុទ្ធសាស្ត្រផ្ការីក ដែលបានប្រើសម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់ លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល ប្រាប់ទៅលោកស្រី ប៉ូលីនផងដែរ៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន