Trending now

វៀតណាមស្នើឲ្យ UNESCO ពង្រីកតួនាទីក្នុងការតភ្ជាប់និងកសាងពិភពលោកសន្តិភាព

10:35 | 18/03/2022 យោងតាមវិឡូសំលេងវៀតណាម

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តជួយឧបត្ថម្ភហើយបង្កលក្ខណៈងាយស្រួលសម្រាប់ការសន្ទនារវាងភាគីនានា បង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិល។ ភាគីនានាត្រូវ ធានាសុវត្ថិភាព សន្តិសុខ ហើយជួយសម្រួលដល់ការជម្លៀសជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងជនជាតិវៀតណាមនៅទីនេះ ដោយមិនមាន ការរើសអើងប្រភពដើម ពូជសាសន៍ សញ្ជាតិ ឬជនជាតិនោះឡើយ។

កសាងសំណុំរឿងដាក់ជូនអង្គការ UNESCO ដើម្បីលើកតំកើងគ្រូឱសថបុរាណ Hai Thuong Lan Ong Le Huu Trac កសាងសំណុំរឿងដាក់ជូនអង្គការ UNESCO ដើម្បីលើកតំកើងគ្រូឱសថបុរាណ Hai Thuong Lan Ong Le Huu Trac
បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថានបេសកកម្មវៀតណាមអម UNESCO។  (រូបថត៖ UNESCO)
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថានបេសកកម្មវៀតណាមអម UNESCO។ (រូបថត៖ UNESCO)

ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៥ដល់ទី១៦ ខែមីនា នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការ UNESCO បានបើកកិច្ចប្រជុំពិសេសមួយដើម្បី ពិភាក្សាអំពីផលវិបាកដោយស្ថានភាពនៅអ៊ុយក្រែនទៅលើវិស័យនានាដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ UNESCO។

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធាន ស្ថានបេសកកម្ម វៀតណាមអម UNESCO បានសម្តែងការព្រួយបារម្ភរបស់វៀតណាម ចំពោះជម្លោះប្រដាប់អាវុធបច្ចុប្បន្ននៅអ៊ុយក្រែន។ លោកស្រីឯកអគ្គរដ្ឋទូតក៏បាន សង្កត់ធ្ងន់ថា ចាំបាច់ត្រូវធានាសន្តិសុខ សុវត្ថិភាពសម្រាប់មូលដ្ឋានស៊ីវិលដូចជា សាលារៀន មណ្ឌលគោរពវិញ្ញាណក្ខន្ធ សំណង់វប្បធម៌ សារព័ត៌មាន ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។ ជាពិសេសក៏ត្រូវការពារបេតិកភណ្ឌវប្បធម៌ក្រោមគ្រប់រូបភាព ដើម្បីរក្សាទុកសម្រាប់ជំនាន់ក្រោយៗផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តជួយឧបត្ថម្ភហើយបង្កលក្ខណៈងាយស្រួលសម្រាប់ការសន្ទនារវាងភាគីនានា បង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិល។ ភាគីនានាត្រូវ ធានាសុវត្ថិភាព សន្តិសុខ ហើយជួយសម្រួលដល់ការជម្លៀសជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងជនជាតិវៀតណាមនៅទីនេះ ដោយមិនមាន ការរើសអើងប្រភពដើម ពូជសាសន៍ សញ្ជាតិ ឬជនជាតិនោះឡើយ។

លោកស្រីឯកអគ្គរដ្ឋទូតបានស្នើឲ្យ UNESCO ពង្រីកតួនាទីក្នុងការតភ្ជាប់និង ជំរុញកិច្ចខិតខំប្រឹងប្រែងប្រកបដោយលក្ខណៈមនុស្សសាស្ត្រ ជំរុញ "សាមគ្គីភាពបញ្ញា និងសីលធម៌របស់មនុស្សជាតិ" ដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព និរន្តរភាពនិងភាពធន់ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា