Trending now

បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO

15:47 | 14/01/2022 យោងតាមវិឡូសំលេងវៀតណាម

នៅថ្ងៃទី១២ ខែមករា គណៈកម្មាធិការជាតិ UNESCO វៀតណាម បានរៀបចំ សន្និសីទបូកសរុបការងារក្នុងឆ្នាំ២០២១និងតម្រង់ទិសសម្រាប់ឆ្នាំ២០២២។ អនុរដ្ឋមន្រ្តី ការបរទេសលោក Dang Hoang Giang ប្រធានគណៈកម្មាធិការជាតិ UNESCO វៀត ណាមបានអញ្ជើញជាអធិបតីដឹកនាំសន្និសីទ។

វៀតណាមបើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិប្រភេទទី ២ ដែលបានអង្គការ UNESCO ទទួលស្គាល់និងឧបត្ថម្ភ វៀតណាមបើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិប្រភេទទី ២ ដែលបានអង្គការ UNESCO ទទួលស្គាល់និងឧបត្ថម្ភ
ប្រធានតំណាង UNESCO ប្រចាំវៀតណាមទទួលគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ ប្រធានតំណាង UNESCO ប្រចាំវៀតណាមទទួលគ្រឿងឥស្សរិយយសអនុស្សាវរីយ៍

ថ្លែងមតិបើកសន្និសីទ លោក Dang Hoang Giang បានវាយតម្លៃថាក្នុងឆ្នាំ ២០២១ គណៈ កម្មាធិការជាតិ UNESCO វៀតណាមបានសកម្ម ម្ចាស់ការដោយបង្ហាញពី តួនាទី ការទទួលខុសត្រូវរបស់ប្រទេសសមាជិក ដោយមានការរួមវិភាគទានទៅក្នុង កិច្ចការរួម ព្រមទាំងជំរុញផលប្រយោជន៍នានារបស់វៀតណាមនៅវេទិកា UNESCO ផងដែរ។ គណៈកម្មាធិការបានឈរឈ្មោះហើយជាប់ឆ្នោតជាសមាជិកនៃស្ថាប័នដ៏ សំខាន់ចំនួន២របស់ UNESCO រួមមាន៖ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា ឆ្នាំ២០០៥អំពីការការពារនិងពង្រីកភាពសម្បូរបែបនៃការបង្ហាញវប្បធម៌អាណត្តិ ២០២១-២០២៥ និងក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ២០២១-២០២៥។ លោកស្រីឯកអគ្គ រដ្ឋទូត Le Thi Hong Van តំណាងអចិន្រ្តៃយ៍វៀតណាមអមអង្គការ UNESCO បាន ឲ្យដឹងថា៖

បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO
បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO

“វៀតណាមតែងតែត្រូវបាន UNESCO និងប្រទេសសមាជិកដទៃវាយតម្លៃខ្ពស់ ដោយសារតែយើងជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានដាក់ពង្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពបំផុតនូវកម្មវិធីសហប្រតិបត្តិការរបស់ UNESCO។ យើងក៏ មានបទពិសោធន៍ជាច្រើនក្នុងការចូលរួមស្ថាប័នប្រតិបត្តិរបស់ UNESCO ក្នុងអាណត្តិ មុនៗផងដែរ។ បទពិសោធន៍ទាំងនោះគឺជាមូលដ្ឋានដ៏ល្អដើម្បីឲ្យវៀតណាមលើក កំពស់ការរួមវិភាគទានសម្រាប់កិច្ចការរួមរបស់ UNESCO ក៏ដូចជាសហគមន៍អន្តរជាតិ នាពេលខាងមុខ”។

ក្នុងឆ្នាំ២០២១ គណៈកម្មាធិការបានសម្របសម្រួលជាមួយ UNESCO ដើម្បី ទទួលស្គាល់ជីវមណ្ឌលបម្រុង ខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai) និងភ្នំ Chua (ខេត្ត Ninh Thuan) ជាជីវមណ្ឌលបម្រុងពិភពលោក; ដាក់សំណុំឯកសារស្នើឲ្យ “សិល្បៈរបាំ Xoe របស់ជនជាតិ Thai” ត្រូវបានលើកតម្កើងនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ៍ តំណាងមនុស្សលោក; UNESCO អនុម័តលើសំណុំឯកសារឧទ្យានភូគម្ភសាស្ត្រសកលលោក Non nuoc Cao Bang បើកទូលាយ។ ល។

សន្និសីទបានដាក់ចេញដំណោះស្រាយសម្រាប់ឆ្នាំ២០២២សំដៅជំរុញការការពារផលប្រយោជន៍ជាតិ ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាម បញ្ជាក់នូវអត្ត សញ្ញាណ តម្លៃវប្បធម៌របស់វៀតណាមជាមួយតំបន់និងពិភពលោក៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា