Trending now

កម្ពុជាពិចារណាលុបចោលកាតព្វកិច្ចពាក់ម៉ាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

19:39 | 06/04/2022

យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលយកស្រុក ឬ ខេត្តណាមួយដើម្បីសាកល្បងលុបចោលកាតព្វកិច្ចពាក់ម៉ាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

កម្ពុជាព្យាយាមទប់ស្កាត់ជំងឺ SARS-CoV-2 បំប្លែងថ្មី មុនចូលឆ្នាំខ្មែរ កម្ពុជាព្យាយាមទប់ស្កាត់ជំងឺ SARS-CoV-2 បំប្លែងថ្មី មុនចូលឆ្នាំខ្មែរ
រួមគ្នាកសាងខ្សែព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព និងមិត្តភាព រួមគ្នាកសាងខ្សែព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព និងមិត្តភាព
កម្ពុជាពិចារណាលុបចោលកាតព្វកិច្ចពាក់ម៉ាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋពាក់ម៉ាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ ខ្សែ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៣ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាសាកល្បងលុបចោលកាតព្វកិច្ចពាក់ម៉ាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្ដព្រះវិហារ និងឧត្តរមានជ័យ។ បើសាកល្បងបានជោគជ័យ កម្ពុជាអាចលុបចោលកាតព្វកិច្ចនេះនៅទូទាំងប្រទេស។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក កម្ពុជាបានអនុវត្តគោលការណ៍ពាក់ម៉ាស់ជាកាតព្វកិច្ចនៅតាមដងផ្លូវ និងទីសាធារណៈ បើមិនអនុវត្តតាមនឹងត្រូវពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ។ ទោះបីជាចំនួនករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ដែលត្រូវបានកត់ត្រាក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ បានធ្លាក់ចុះក៏ដោយ ក៏តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសនេះ លោកស្រី Li Ailan បានព្រមានថា ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយទេ ហើយវីរុសបំប្លែង Omicron នៅតែមាននៅទីនេះ។ យោងតាមមន្ត្រីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការចាក់វ៉ាក់សាំងនៅតែជាវិធានការដ៏មានប្រសិទ្ធភាព​បំផុតមួយក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការពារអាយុជីវិតរបស់ប្រជាជន ជាពិសេសជនងាយរងគ្រោះ ព្រមទាំងជួយកម្ពុជាបើកប្រទេសឡើងវិញ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស