វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី។ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា សម្រេចបានលទ្ធផលសំខាន់ៗក្នុងការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។
![]() |
![]() |
ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព
ប្រទេសវៀតណាម និងកម្ពុជា មានព្រំប្រទល់ជាប់គ្នាប្រមាណ ១.២៥៥ គីឡូម៉ែត្រ ដោយលាតសន្ធឹងពីខេត្តពីរ Kon Tum - រតនគិរី ដល់ខេត្តពីរ Kien Giang-កំពត ដោយឆ្លងកាត់ខេត្តចំនួន ១០ នៃប្រទេសវៀតណាម និងខេត្តចំនួន ៩ របស់កម្ពុជា។ ចំណុចចាប់ផ្តើមនៃខ្សែបន្ទាត់ព្រំដែនគោក គឺជាចំណុចប្រសព្វព្រំដែននៃប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ (ភាគីវៀតណាម គឺខេត្ត Kon Tum, ភាគីឡាវ គឺខេត្ត Attapeu, ភាគីកម្ពុជា គឺខេត្តរតនគិរី)។ ចំណុចបញ្ចប់គឺជាបង្គោលធំលេខ ៣១៤ នៅក្នុងឃុំ My Duc ក្រុង Ha Tien ខេត្ត Kien Giang ប្រទេសវៀតណាម និងឃុំ ឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។
តាមរយៈដំណើរការនៃការអនុវត្តការខ័ណ្ឌសីមា បោះបង្គោលព្រំដែនលើដីជាក់ស្តែង រហូតមកដល់ពេលនេះ ប្រទេសទាំងពីរ វៀតណាម-កម្ពុជា បានបញ្ចប់ការបោះបង្គោលព្រំដែនប្រមាណ ១,០៤៥ គ.ម កសាងបាន ២,០៤៧ បង្គោលនៅ ១,៥៥៣ ទីតាំង (មិនគិតរួមបញ្ចូលបង្គោលគ្មានលេខនៅចំណុចប្រសព្វព្រំដែនរវាងប្រទេសទាំង ៣ វៀតណាម-កម្ពុជា-ឡាវ) ។ ដូច្នោះហើយ ក្នុងដំណើរការខ័ណ្ឌសីមា បោះបង្គោលព្រំដែននាពេលកន្លងមក វៀតណាម និងកម្ពុជាមានខ្សែបន្ទាត់ព្រំដែនប្រមាណ ៨៤% នៃប្រវែងខ្សែព្រំដែន ដែលមានភាពច្បាស់លាស់នៅលើទីវាលជាក់ស្តែងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាអធិបតេយ្យភាព និងសន្តិសុខព្រំដែន ហើយជួយបង្កើតមូលដ្ឋានដើម្បីដោះស្រាយ ១៦% នៃការខ័ណ្ឌសីមា បោះបង្គោលព្រំដែនដែលនៅសល់។
ក្នុងសន្និសីទបូកសរុបការងាររយៈពេល២០ឆ្នាំស្តីពីការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកលើដីរវាងវៀតណាម និងកម្ពុជា (១៩៩៩- ២០១៩) ដែលប្រព្រឹត្តទៅនៅខេត្ត Kien Giang នាថ្ងៃទី៤ មិនា ឆ្នាំ២០២២ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស និងជាប្រធានគណៈកម្មការជាតិព្រំដែនបានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរការចរចាខ័ណ្ឌសីមា បោះបង្គោលព្រំដែនចាប់ពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។
“អាចនិយាយបានថា ការដែលភាគីទាំងពីរបញ្ចប់ការខ័ណ្ឌសីមា បោះបង្គោលព្រំដែនបាន ៨៤% នៅលើដីគោករវាងវៀតណាម និងកម្ពុជា គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងទិដ្ឋភាពបី។ ទីមួយ យើងបានបង្កើតឡើងជារូបរាងនូវព្រំដែនច្បាស់លាស់ជាមួយប្រទេសកម្ពុជា ហើយ ៨៤% នៃប្រវែងសរុបនៃព្រំដែនវៀតណាម-កម្ពុជា ត្រូវបានកំណត់យ៉ាងច្បាស់ដោយប្រព័ន្ធបង្គោលដ៏ត្រឹមត្រូវ ទំនើប និងនិរន្តរភាព។ ទីពីរដោយមានព្រំដែនច្បាស់លាស់បែបនេះ វាជួយសម្រួលយ៉ាងខ្លាំងដល់ការគ្រប់គ្រងព្រំដែន ធានាសណ្តាប់ធ្នាប់ និងសន្តិសុខនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ទី៣ ដោយមានព្រំដែនត្រឹមត្រូវ និងទំនើបបែបនេះ ប្រជាពលរដ្ឋនៅព្រំដែននៃភាគីទាំងពីរមានលក្ខខណ្ឌ លើកកម្ពស់ការផ្លាស់ប្តូរ និងធ្វើពាណិជ្ជកម្មទំនិញ។ តាមនោះ រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព” - លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានសង្កត់ធ្ងន់បែបនេះ។
![]() |
កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរត្រួតពិនិត្យបង្គោលព្រំដែនរួមគ្នា |
ការយកចិត្តទុកដាក់ និងការណែនាំយ៉ាងហ្មត់ចត់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
ខេត្ត Kon Tum មានព្រំប្រទល់ជាប់ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានប្រវែងសរុប ២៩៣ គីឡូម៉ែត្រ (ក្នុងនោះព្រំដែនជាប់និងកម្ពុជាមានប្រវែងប្រហែល ១៣៩ គីឡូម៉ែត្រ)។ នេះក៏ជាកន្លែងដែលមានបង្គោលគ្មានលេខ - គឺជាកន្លែងដែលមាន់រងាវប្រទេសទាំងបីស្តាប់បានដូចគ្នា។ លោក Y Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum មានប្រសាសន៍ថា៖ “Kon Tum មានឃុំចំនួន ៧ ជាប់ព្រំដែនជាមួយប្រទេសកម្ពុជា មានប្រជាជនតិចៗ ភាគច្រើនជាជនជាតិភាគតិច ហើយជីវភាពនៅមានការលំបាក។ តាមការណែនាំពីមជ្ឈិមបក្ស ខេត្ត Kon Tum បានអនុវត្តយ៉ាងសកម្មនូវភារកិច្ចចរចាខ័ណ្ឌសីមា បោះបង្គោលព្រំដែនស្តីពីព្រំដែនគោកវៀតណាម-កម្ពុជា។ រហូតមកដល់ពេលនេះ ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនរបស់ខេត្តត្រូវបានអនុវត្តតាមកាលកំណត់ ដោយធានាបាននូវគុណភាពនៃការងារ។
លោក Huynh Anh Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានឲ្យដឹងថា៖ “Binh Phuoc កំណត់និងដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពជិតស្និទ្ធជាមួយខេត្តចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានសម្របសម្រួលយ៉ាងរលូនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាក្នុងការកសាងព្រំដែនសន្តិភាព និងមិត្តភាព។ ដោះស្រាយបញ្ហាភ្លាមៗ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ចរាចរណ៍ឆ្លងកាត់ព្រំដែន ការទប់ស្កាត់ និងប្រឆាំងបទល្មើស រួមចំណែកយ៉ាងធំធេងក្នុងការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនរបស់ខេត្ត។ ម៉្យាងទៀតខេត្ត Binh Phuoc តែងតែធ្វើការងារឃោសនាបានល្អ ដូច្នេះប្រជាជនរស់នៅតាមព្រំដែនតែងតែឯកភាព គាំទ្រ និងផ្តល់ជំនួយយ៉ាងសកម្មដល់កម្លាំងបោះបង្គោលព្រំដែន”។
នៅក្នុងសន្និសីទនេះផងដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុង ការចរចាខ័ណ្ឌសីមា បោះបង្គោលព្រំដែនក៏ដូចជាការគ្រប់គ្រង និងការពារព្រំដែនលើដីគោករវាងវៀតណាម និងកម្ពុជា ចាប់ពីឆ្នាំ ១៩៩៩ ដល់បច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា សមិទ្ធិផលទាំងនេះមានសារសំខាន់ បង្ហាញពីការយកចិត្តទុកដាក់ និងការណែនាំបញ្ជា យ៉ាងដិតដល់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការប្តេជ្ញាចិត្ត សុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ទាំងវៀតណាម និងកម្ពុជានាក្នុងការរួមគ្នាដោះស្រាយបញ្ហាព្រំដែនរួម។ វាក៏ជាលទ្ធផលនៃការតស៊ូ ភាពបត់បែន និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់គ្រប់ក្រុមការងារទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនេះ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងស៊ីចង្វាក់រវាងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋានក្នុងដំណើរការចរចាខ័ណ្ឌសីមា បោះបង្គោលព្រំដែន និងការចុះហត្ថលេខាលើឯកសារស្របច្បាប់ដែលដែលកត់សម្គាល់សមិទ្ធិផលពីឆ្នាំ ១៩៩៩ ដល់បច្ចុប្បន្ន ...
មតិពីមិត្តអ្នកអាន