Trending now

ប្រព័ន្ធផ្សព្វផ្សាយឡាវ ចុះផ្សាយអត្ថបទជាច្រើនអំពីឆ្នាំសាមគ្គីភាព និងមិត្តភាព ឡាវ-វៀតណាម និងវៀតណាម-ឡាវ ២០២២

11:02 | 08/03/2022

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងឡាវ-វៀតណាម លើវិស័យនយោបាយ ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

ឆ្នាំ ២០២២ មានសារៈសំខាន់ជាពិសេសសម្រាប់ឡាវ និងវៀតណាម ឆ្នាំ ២០២២ មានសារៈសំខាន់ជាពិសេសសម្រាប់ឡាវ និងវៀតណាម
ប្រទេសលុចសំបួ ផ្តល់ថវិកា១,១លានដុល្លារ ដើម្បីជួយកម្ពុជា ឡាវ ថៃ វៀតណាម ឲ្យរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ ប្រទេសលុចសំបួ ផ្តល់ថវិកា១,១លានដុល្លារ ដើម្បីជួយកម្ពុជា ឡាវ ថៃ វៀតណាម ឲ្យរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កាសែតធំៗរបស់ឡាវ ដូចជា Pasaxon, Pathetlao Daily, Laophattanane ឬទូរទស្សន៍ និងវិទ្យុបានផ្សាយអត្ថបទជាច្រើនដែលកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ក្នុងឱកាសនៃឆ្នាំសាមគ្គីភាព និងមិត្តភាព វៀតណាម-ឡាវ ២០២២។

កាសែត Pasaxon (ប្រជាជន) ដែលជាស្ថាប័នឃោសនារបស់គណៈកម្មាធិការមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ បានចុះផ្សាយបទវិចារណកថាដែលមានចំណងជើងថា "រួមគ្នាដើម្បីអបអរសាទរឆ្នាំសាមគ្គីភាព និងមិត្តភាព ឡាវ-វៀតណាម ២០២២"។ បទវិចារណកថាបានសង្កត់ធ្ងន់ថា ឆ្នាំ២០២២ គឺជាឱកាសមួយដើម្បីផ្សព្វផ្សាយ និងអប់រំកម្មាភិបាល កងកម្លាំងប្រដាប់អាវុធ ប្រជាជន ជាពិសេសយុវជនឲ្យមានការយល់ដឹងយ៉ាងស៊ីជម្រៅ ដើម្បីបន្តការពារ និងពង្រីកប្រពៃណីទំនៀមទំលាប់ល្អនៃទំនាក់ទំនង ក៏ដូចជាសមិទ្ធផលនានា ដែលបដិវត្តន៍នៃប្រទេសទាំងពីរសម្រេចបាន។

ប្រព័ន្ធផ្សព្វផ្សាយឡាវ ចុះផ្សាយអត្ថបទជាច្រើនអំពីឆ្នាំសាមគ្គីភាព និងមិត្តភាព ឡាវ-វៀតណាម និងវៀតណាម-ឡាវ ២០២២
កាសែត Pathetlaolao Daily ចុះផ្សាយអត្ថបទជាច្រើន ដែលកោតសរសើរចំពោះទំនាក់ទំនងរវាងឡាវ និងវៀតណាម (រូបថត៖ vov.vn)

កាសែត Pathetlaolao Daily (ទីភ្នាក់ងារសារព័ត៌មានឡាវ) បន្តចុះផ្សាយអត្ថបទជាច្រើនដែលកោតសរសើរចំពោះទំនាក់ទំនងរវាងឡាវ និងវៀតណាម។ អត្ថបទទាំងនេះបានលើកឡើងពីប្រពៃណីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងឡាវ និងវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា ចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកបានក្លាយទៅជាប្រពៃណីដ៏ល្អតាំងពីយូរណាស់មកហើយ ដែលកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ហើយអភិវឌ្ឍក្លាយទៅជាទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡាវ -វៀតណាម។

នៅលើទំព័រមុខនៃកាសែតអនឡាញ Laophattanane (ប្រទេសឡាវអភិវឌ្ឍ) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ចំណងមិត្តភាពដ៏អស្ចារ្យរបស់ប្រជាជនទាំងពីរឡាវ-វៀតណាម គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន"។ អត្ថបទបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងឡាវ-វៀតណាមលើវិស័យនយោបាយ ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ក្រៅពីកាសែតធំៗ វិទ្យុ និងទូរទស្សន៍នានារបស់ប្រទេសឡាវក៏បានផ្សាយអត្ថបទ និងរូបថតអំពីការងារត្រៀមរៀបចំ ក៏ដូចជាផែនការរៀបចំសកម្មភាពប្រារព្ធពិធីរំលឹកខួបឆ្នាំសាមគ្គីភាពនិងមិត្តភាព ឡាវ-វៀតណាម និងវៀតណាម-ឡាវ ២០២២ នាពេលខាងមុខផងដែរ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស