Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចពិភាក្សាជាប្រចាំឆ្នាំស្ដីពី​ «ប៉ូលីស​អង្គការសហប្រជាជាតិ»

10:28 | 12/11/2021 យោងតាមវិឡូសំលេងវៀតណាម

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ ខែវិច្ឆិកា បានបើកកិច្ចពិភាក្សាប្រចាំឆ្នាំស្ដីពីប៉ូលីសអង្គការសហប្រជាជាតិ ដោយផ្កោតសំខាន់លើប្រធានបទ «ការរួមវិភាគទានរបស់កងកម្លាំងប៉ូលិសនៃអង្គការសហប្រជាជាតិចំពោះកម្មវិធីស្ត្រី សន្តិភាព និងសន្តិសុខ»។

រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្ដីសម្រេចចិត្តស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពនៃ​អង្គការសហប្រជាជាតិ រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្ដីសម្រេចចិត្តស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពនៃ​អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ៖ មូលដ្ឋានគ្រឹះសម្រាប់វិស័យការទូតពហុភាគីវៀតណាមបោះជំហានទៅមុខ អង្គការសហប្រជាជាតិ៖ មូលដ្ឋានគ្រឹះសម្រាប់វិស័យការទូតពហុភាគីវៀតណាមបោះជំហានទៅមុខ
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។​ (រូបថត៖ TTXVN)
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។​ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា សកម្មភាពថែរក្សាសន្តិភាពបន្តជាឧបករណ៍ដ៏សំខាន់មួយក្នុងការថែរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ព្រមទាំងអះអាងពីការគាំទ្ររបស់វៀតណាមសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនិយាយរួម និងរបស់ប៉ូលីសអង្គការសហប្រជាជាតិនិយាយដោយឡែក។

លោកឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ពីការចូលរួមវិភាគទានរបស់ប៉ូលីសជាស្ត្រីនៃអង្គការសហប្រជាជាតិ ក៏ដូចជាបុគ្គលិកជាស្ត្រីទទួលបន្ទុកការថែរក្សាសន្តិភាព ដោយរួមចំណែកបង្កើនប្រសិទ្ធភាព និងប្រតិបត្តិការរបស់ស្ថានបេសកកម្មនានា កិត្យានុភាព និងសមត្ថភាពសហប្រតិបត្តិការជាមួយសហគមន៍មូលដ្ឋាន ព្រមទាំងបង្កើនសមត្ថភាពការពារ។ ដូច្នេះហើយ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រភពធនធាន សំដៅជំរុញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព។

លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតក៏បានជូនដំណឹងដល់សហគមន៍អន្តរជាតិស្ដីពីពីការសន្យារបស់វៀតណាមក្នុងការអនុវត្តគំនិតផ្តួចផ្តើម A4P A4P+ កម្មវិធីស្ត្រី សន្តិភាព សន្តិសុខនិងសមិទ្ធិផលរក្សាសន្តិភាពរបស់វៀតណាមផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លក្ខណៈវប្បធម៌ពិសេសនៅភូមិបុរាណ Hung Lo
ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុងនៅស្រុក Dong Van ខេត្ត Ha Giang
Then Kin Pang - ពិធីបុណ្យវប្បធម៌ដ៏វិសេវិសាលរបស់ជនជាតិថៃស្បែកស នៅខេត្ត Lai Chau
អ្នកជំនាញកម្ពុជាលើកឡើងពីតួនាទីរបស់វៀតណាមក្នុងនិម្មាបនកម្មតំបន់
សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល៖ គោលបំណងសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មគ្រប់រូបមាន "ជំនួយការនិម្មិត"