Trending now

ការបោះឆ្នោតអាមេរិក ឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីពីររូបចូល​រូមការ​ជជែក​​ដេញដោលដោយផ្ទាល់ចុងក្រោយ

11:40 | 24/10/2020

នាព្រឹកថ្ងៃទី ២៣ ខែតុលា (ម៉ោងនៅវៀតណាម) បេក្ខជនប្រធានាធិបតីចំនួន ២ រូបនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋបានចូលរួមការជជែកដេញដោលដោយផ្ទាល់លើកទីពីរ ពោលគឺលើកចុងក្រោយ មុនថ្ងៃបោះឆ្នោត ទី ៣ ខែវិច្ឆិកា។

ប្រធានាធិបតី លោក Donald Trump និង បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ VNA)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យ Belmont ក្នុង ទីក្រុង Nashville រដ្ឋ Tennesse ។ ការជជែកដេញដោលរវាងប្រធានា ធិបតី លោក Donald Trump និង បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ត្រូវបានសម្របសម្រួលដោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន NBC News លោកស្រី Kristen Welker ។ “ការប្រកួត” ចុងក្រោយត្រូវបានផ្សាយផ្ទាល់ដោយផ្តោតលើប្រធានបទចំនួន ៦ គឺ៖ របៀបឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ តម្លៃរបស់គ្រួសារអាមេរិក ការប្រែប្រួលអាកាសធាតុ សុវត្ថិភាព សន្តិសុខជាតិ និងការរើសអើងជាតិសាសន៍។ សូមបញ្ជាក់ដែរថា៖ បេក្ខជនទាំងពីររូបបានធ្វើការជជែកដេញដោលគ្នា ក្នុងរយៈពេល ៩០ នាទី៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមសង្ខេបការងាររបស់ខ្លួនក្នុងឆ្នាំ ២០២៥ និងគូសបញ្ជាក់ពីភារកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦
ពិធីរំលឹកវិញ្ញាណក្ខន្ធដល់ទាហានស្ម័គ្រចិត្តវៀតណាមដែលបានស្លាប់នៅកម្ពុជា
លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌសម្រាប់ការបង្កើតតំបន់បច្ចេកវិទ្យាឌីជីថលប្រមូលផ្តុំ
ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ នៅខែមករា ឆ្នាំ២០២៦
ហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លងដែន៖ លំហថ្មីសម្រាប់វិស័យសេដ្ឋកិច្ចឯកជន