Trending now

CHIA ឧបត្ថម្ភអាវធំចំនួន ១,៩៨៧ ដល់ជនក្រីក្រនៅខេត្ត Quang Nam

20:35 | 31/03/2022 ឌីណា

យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ទើបតែបានអនុម័តលើជំនួយចំនួន ១.៩៨៧ អាវ ដែលឧបត្ថម្ភដោយអង្គការ Children’s Hope In Action (CHIA) (ក្តីសង្ឃឹមក្នុងសកម្មភាព) សម្រាប់ប្រជាជនខេត្ត Phu Ninh និង Tien Phuoc។

លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Nam លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Nam
ភូមិ​ដែល​មាន​ផ្លូវ​ថ្ម និង​ផ្ទះ​បុរាណ​ដ៏​ស្រស់​ស្អាត នៅខេត្ត​ Quang Nam ភូមិ​ដែល​មាន​ផ្លូវ​ថ្ម និង​ផ្ទះ​បុរាណ​ដ៏​ស្រស់​ស្អាត នៅខេត្ត​ Quang Nam
CHIA ឧបត្ថម្ភអាវធំចំនួន ១,៩៨៧ ដល់ជនក្រីក្រនៅខេត្ត Quang Nam
កុមារពិការទទួលបានការថែទាំប្រចាំថ្ងៃនៅការិយាល័យ CHIA ។ (រូបថត៖ កាសែត Quang Nam)

គម្រោងនេះនឹងជួយឧបត្ថម្ភអាវចំនួន ១.៩៨៧ សម្រាប់ប្រជាជនដែលមានស្ថានភាពលំបាកនៅស្រុក Phu Ninh និង Tien Phuoc ដែល​ជាជំនួយឥតសំណងសរុបជាង ១,១ ពាន់លានដុង ស្មើនឹង ៤៩,៣ ពាន់ដុល្លារអាមេរិក។

CHIA គឺជាអង្គការសប្បុរសធម៌ដែលបង្កើតឡើងដោយស្ត្រីជនជាតិអូស្ត្រាលីម្នាក់គឺលោកស្រី Robyn Morly ក្នុងឆ្នាំ ២០០៦។ មុនពេលបង្កើតអង្គការនេះ លោកស្រី Robyn Morly បានធ្លាប់ធ្វើការនៅមណ្ឌលកុមារកំព្រានៅទីក្រុង Hoi An អស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា។

“នៅពេលខ្ញុំមកទីក្រុង Hoi An ខ្ញុំស្រលាញ់ទីក្រុងនេះណាស់។ ស្រលាញ់ Hoi An គឺស្រលាញ់ខេត្ត Quang Nam ហើយខ្ញុំចាត់ទុកនៅទីនេះជាផ្ទះទីពីររបស់ខ្ញុំ” លោកស្រី Robyn Morly បានចែករំលែកលើកាសែត Quang Nam ។

ចាប់តាំងពី CHIA ដាក់​ឲ្យដំណើរការ លោកស្រី Robyn Morly បានចំណាយពេលភាគច្រើនរស់នៅខេត្ត Quang Nam ដើម្បីជួបក្មេងៗ។ លោកស្រីមាន​ចិត្ត​មេត្តា​នេះ​បាន​កៀងគរ​ពី​សាច់​ញាតិ និង​មិត្តភ័ក្តិ​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​មាន​មូលនិធិ​ រក្សា​សកម្មភាព​ស្ម័គ្រ​ចិត្ត​នៅ​វៀតណាម។

ការិយាល័យ CHIA ក្លាយជាផ្ទះ កុមារវៀតណាមក្លាយជាគ្រួសារ នោះហើយជាអ្វីដែលលោកស្រី Robyn Morly បានជ្រើសរើសក្នុង​ជីវិតសេសសល់របស់គាត់។ “ខ្ញុំស្រលាញ់កុមារ Quang Nam។ ខ្ញុំស្រលាញ់ទឹកដីនេះ។ ហើយ​ប្រហែល​ជា​ក្រោយ​មក ​ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ" លោកស្រី Robyn Morly និយាយ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា