Trending now

លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Nam

10:29 | 28/03/2022

នាព្រឹកថ្ងៃទី ២៧ មិនា ក្នុងក្របខ័ណ្ឌកម្មវិធីការងារនៅខេត្ត Quang Nam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃផលិតកម្មនិងអាជីវកម្មនៅបរិវេណរោងចក្រផលិតនិងដំឡើងរថយន្ត របស់ក្រុមហ៊ុនភាគហ៊ុនរថយន្ត Chu Lai - Truong Hai THACO។

ភូមិ​ដែល​មាន​ផ្លូវ​ថ្ម និង​ផ្ទះ​បុរាណ​ដ៏​ស្រស់​ស្អាត នៅខេត្ត​ Quang Nam ភូមិ​ដែល​មាន​ផ្លូវ​ថ្ម និង​ផ្ទះ​បុរាណ​ដ៏​ស្រស់​ស្អាត នៅខេត្ត​ Quang Nam
ពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅ នៅខែមីនា នៅខេត្ត Quang Nam ពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅ នៅខែមីនា នៅខេត្ត Quang Nam
លោកនាយករដ្ឋមន្ត្រីចុះពិនិត្យនិងអង្កេតនៅកំពង់ផែ Chu Lai, អាកាសយានដ្ឋាន Chu Lai (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីចុះពិនិត្យនិងអង្កេតនៅកំពង់ផែ Chu Lai, អាកាសយានដ្ឋាន Chu Lai (រូបថត៖ VOV)

អញ្ជើញទស្សនារោងចក្រនិងខ្សែសង្វាក់ផលិតកម្ម លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ THACO ក្នុងការរួមចំណែកថវិកា ការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម; បង្កើតការងារសម្រាប់បុគ្គលិកជាង ៦០ពាន់នាក់ និងចំណាយប្រាក់ជាង ២.២០០ ពាន់លានដុងសម្រាប់សន្តិសុខសង្គម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន “ពិតជាក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច” ហើយការអភិវឌ្ឍរបស់ក្រុមហ៊ុនក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញនូវទិសដៅត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបាន និងបេសកកម្មនាពេលខាងមុខគឺត្រូវមាន THACO ជំនាន់ថ្មីមួយ ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញមកដាក់កម្រងផ្កានិងអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Quang Nam និងវិមានអ្នកម្តាយវីរភាពវៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា