Trending now

វៀតណាម - តំណាងលេចធ្លោមួយនៃតម្លៃរបស់ UNESCO

16:05 | 13/10/2020

កាលពីឆ្នាំ១៩៧៦ វៀតណាមបានចូលជាសមាជិកផ្លូវការនៃអង្គការ វិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ ដល់ឆ្នាំ១៩៧៧ វៀតណាមបានបង្កើតគណៈកម្មាធិការជាតិ UNESCO ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការនេះតែម្ដង។ អស់រយៈពេល ៤៤ឆ្នាំកន្លងមក វៀតណាមតែងតែខិតខំប្រឹងប្រែងរួមជាមួយ UNESCO និង ប្រទេសសមាជិកផ្សេងៗទៀត ក្នុងការដោះស្រាយហើយដាក់ចេញដំណោះ ស្រាយសម្រាប់បញ្ហាសកលជាច្រើនដែលពាក់ព័ន្ធដល់សន្តិភាព ការ អភិវឌ្ឍ កិច្ចការពារតម្លៃវប្បធម៌ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេស។

UNESCO ជាអង្គការមួយក្នុងចំណោមអង្គការឯកទេសដ៏សំខាន់បំផុត របស់អង្គការសហប្រជាជាតិ។ គោលដៅដ៏ខ្ពង់ខ្ពស់របស់ UNESCO នោះគឺ តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌រវាងប្រទេស នានាលើពិភពលោក ដើម្បីឆ្ពោះទៅរកគោលដៅសន្តិភាពអន្តរជាតិនិងវិបុល ភាពរួមរបស់មនុស្សលោកទាំងមូល។ ចាប់ពីពេលចូលរួមជាសមាជិកមក វៀតណាម តែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNESCO ក៏ដូចជាគាំទ្រយ៉ាង ពេញទំហឹងនិងចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការនៃអង្គការនេះផងដែរ។

លោក Michael Croft ប្រធានតំណាង UNESCO ប្រចាំនៅវៀតណាម។ (រូបថត៖ VOV)

វៀតណាម - ប្រទេសសមាជិកមានការទទួលខុសត្រូវរបស់ UNESCO

អស់រយៈពេលជាង៤៤ឆ្នាំចាប់តាំងពីចូលរួមមក វៀតណាមបានបង្ហាញ ខ្លួនជាសមាជិកមានការទទួលខុសត្រូវរបស់ UNESCO ក្នុងគោលដៅ កសាងរូបភាពនៃប្រទេសវៀតណាមថ្មី ពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ ហើយឆ្ពោះទៅមុខដោយឥតឈប់ឈរ។ យោងតាមលោក Michael Croft ប្រធានតំណាង UNESCO ប្រចាំនៅវៀតណាមបានអះអាង ថា វៀតណាមផ្ទាល់បានតំណាងឲ្យតម្លៃនានារបស់ UNESCO នោះគឺ សាមគ្គីភាព មេត្តាត្រាករុណា និងសម្បូរបែបប្រកបដោយភាពសុខដុម។ លោក Michael Croft បានឲ្យដឹងថែមទៀតថា៖

“នៅពេលចូលរួម UNESCO កាលពីឆ្នាំ១៩៧៦ វៀតណាមទើបតែបាន រួចផុតពីសង្គ្រាមហើយដណ្ដើមបានឯករាជ្យ។ ប្រទេសមិត្តដណ្ដើមបានជ័យ ជំនះ ហើយនោះគឺជាជ័យជំនះនៃវប្បធម៌សន្តិភាព។ វៀតណាមខ្លួនឯងបាន តំណាងឲ្យតម្លៃនានារបស់ UNESCO នោះគឺសាមគ្គីភាព មេត្តាត្រា ករុណាភាពចម្រុះនិងភាពសុខដុម។ នេះជាមូលដ្ឋានគ្រឹះដែលបានបង្កើត ឡើងអត្តសញ្ញាណវៀតណាម។ រាល់កិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាព ក៏ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅពេលដែលហាណូយក្លាយទៅជា ទីក្រុងដំបូងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដោយមានកិត្តិយសដោយទទួលបាន កិត្តិនាមជាទីក្រុងដើម្បីសន្តិភាពកាលពីឆ្នាំ១៩៩៩ផងដែរ”។

វៀតណាមមានរតនសម្បត្តិបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌ដ៏សម្បូរ បែបណាស់។ រហូតមកដល់ពេលនេះវៀតណាមមានបេតិកភ័ណ្ឌវប្បធម៌ ទាំងរូបីយ៍និងអរូបីយ៍និងបេតិកភ័ណ្ឌធម្មជាតិចំនួន២៤ ដែលត្រូវបាន UNESCO លើកតម្កើងជាបេតិកភ័ណ្ឌពិភពលោក។ ហើយវៀតណាមយក ចិត្តទុកដាក់ពិសេសដល់កិច្ចការពារនិងពង្រីករាល់តម្លៃនៃបេតិកភ័ណ្ឌពិភពលោកទាំងនោះ។ ក្នុងបរិបទដែលពិភពលោកកំពុងឈានចូលបដិវត្តន៍ ឧស្សាហកម្មលើកទី៤នោះ ការអភិរក្សបេតិកភ័ណ្ឌជាបណ្ដើរ អភិវឌ្ឍវប្បធម៌ ទំនើបជាបណ្ដើរនោះ គឺជាភារកិច្ចរបស់ប្រទេសសមាជិក UNESCO ទាំង អស់ ក្នុងនោះមានប្រទេសវៀតណាមទៀតផង។ លោក Michael Croftបានអះអាងថា៖

“ខ្ញុំគិតថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន ការរួមចំណែកយ៉ាងសកម្មនិងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការពារ បេតិកភ័ណ្ឌវប្បធម៌។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមិនត្រឹមតែមាន បេតិកភ័ណ្ឌវប្បធម៌ប្រពៃណីជាច្រើនប៉ុណ្ណោះទេ ថែមទាំងមានបេតិកភ័ណ្ឌ វប្បធម៌សម័យទំនើបទៀតផង។ រួមជាមួយការអភិរក្សនិងអភិវឌ្ឍ បេតិកភ័ណ្ឌវប្បធម៌ប្រពៃណី នេះជាពេលវេលាដើម្បីស្ដារវប្បធម៌ឡើងវិញ ក្នុងយុគសម័យថ្មី។ នេះជាទិសដៅដែល UNESCO នឹងបន្តរួមដំណើរនិង សហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ សំដៅពង្រីករាល់តម្លៃ ប្រពៃណីដែលត្រូវបានមរតកក្នុងអំឡុងពេលរាប់ពាន់ឆ្នាំមកព្រមទាំងផ្លាស់ ប្ដូរថ្មី ច្នៃប្រឌិតតាមនិន្នាការអភិវឌ្ឍនៃយុគសម័យទំនើប គឺជាយុគ សម័យនៃចំណេះដឹងនិងសាកលភាវូបនីយកម្ម”។

ទិដ្ឋភាពនៃកិច្ចសន្ទនាជាន់ខ្ពស់ "ហាណូយ-ទីក្រុងច្នៃប្រឌិត" ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២ តុលា កន្លងទៅ។ (រូបថត៖ dangcongsan.vn)

កិច្ចសហប្រតិបត្តិការរវាង UNESCO - វៀតណាមក្នុងដំណាក់កាលថ្មី

នាបច្ចុប្បន្ននេះ UNESCO កំពុងអនុវត្ត ជាក់ស្ដែងនូវគំនិតផ្ដួចផ្ដើម នានា ហើយកសាងរូបភាពទីក្រុងហាណូយជា “ទីក្រុងច្នៃប្រឌិត” នៃសតវត្ស ទី២១ ដោយមានចក្ខុវិស័យឆ្ពោះទៅអនាគត ឆ្លុះបញ្ចាំងនូវសេចក្ដីប្រាថ្នានាំ វៀតណាមក្លាយទៅជាសមាជិកភាពមួយដ៏សកម្ម ស្វាហាប់និងប្រកប ដោយភាពច្នៃប្រឌិត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមក៏ បាននិងកំពុងបង្កើតឡើងសញ្ញាសម្គាល់ដោយឡែកក្នុងការអនុវត្តគំនិតផ្ដួចផ្ដើម កម្មវិធីសហប្រតិបត្តិការ ក៏ដូចជាចូលរួមចំណែកយ៉ាងជាក់ស្ដែងទៅ ក្នុងកិច្ចការរបស់ UNESCO ផងដែរ។ អាស៊ានក៏បានរៀបចំកិច្ចប្រជុំជាច្រើន អំពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ប្រភពធនធានមនុស្សក្នុង បដិវត្តន៍៤.០ ហើយជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ សភាដលើវិស័យវប្បធម៌ អប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ សហគមន៍អាស៊ាន ជាដើម។ អ្វីៗទាំងអស់នេះ បានរួមចំណែកបង្ហាញយ៉ាង ច្បាស់លាស់នូវតួនាទីរបស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការវៀត ណាម-UNESCO និយាយដោយឡែកនិងអាស៊ាន-UNESCO និយាយរួមក្នុងដំណាក់កាលថ្មី៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ