យុគសម័យ - នាព្រឹកថ្ងៃទី ២៩ មិនា នៅរដ្ឋធានី Ha Noi ឧត្តមសេនីយឯក លោក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានជួបសន្ទនាជាមួយ លោកស្រី Amanda Milling រដ្ឋលេខាធិការទទួលបន្ទុកតំបន់អាស៊ី ក្រសួងការបរទេសនិងអភិវឌ្ឍន៍ចក្រភពអង់គ្លេស។
![]() |
![]() |
![]() |
ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ ។ |
លោកអនុរដ្ឋមន្ត្រី Luong Tam Quang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ហើយចាត់ទុកចក្រភពអង់គ្លេសជាអាទិភាពទីមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាមដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ វៀតណាមគាំទ្រចក្រភពអង់គ្លេស ក្នុងការបង្កើនទំនាក់ទំនងផលប្រយោជន៍ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើគ្រប់វិស័យ។
ភាគីទាំងពីរបានបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្តីពីការគាំទ្រផ្លូវច្បាប់ទៅវិញទៅមក” “អនុស្សរណៈយោគយល់គ្នាស្តីពីបញ្ហាចំណាកស្រុក” និង “អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម” ជាពិសេសការចែករំលែកព័ត៌មាន ការការពារ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មដែលបានរៀបចំ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សន្តិសុខតាមអ៊ីនធឺណិត អន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរមនុស្ស។
![]() |
លោកអនុរដ្ឋមន្ត្រី Luong Tam Quang ថ្លែងក្នុងកិច្ចប្រជុំនេះ។ |
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់ លោកអនុរដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់ថា នេះគឺជាចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់នៃព្រះរាជាណាចក្រអង់គ្លេស។ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិតជន ដែលបញ្ជូនជនចំណាកស្រុកខុសច្បាប់។ ក្រសួងនគរបាលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់របស់ចក្រភពអង់គ្លេស ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “MOU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស” រួមទាំងការបង្កើនការផ្លាស់ប្តូរព័ត៌មាន សហប្រតិបត្តិការ ដើម្បីលើកកំពស់សមត្ថភាពរបស់ស្ថាប័នបំពេញភារកិច្ចនៅអាកាសយានដ្ឋាន និងតំបន់ព្រំដែនក្នុងប្រទេសវៀតណាម។
លោកស្រី Amanda Milling បានអះអាងថា ក្នុងតំណែងរបស់ខ្លួន លោកស្រីនឹងជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់របស់ចក្រភពអង់គ្លេស និងក្រសួងនគរបាលវៀតណាម ដោយចាត់ទុកថា នេះជាកត្តាសំខាន់ក្នុងការបង្កើតការជឿទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងទិសដៅកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងលើកិច្ចការធានាសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពសង្គម ការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្ម សមស្រនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន