យុគសម័យ - ការផ្សព្វផ្សាយព័ត៌មានបានបើកទ្វារទីផ្សារទេសចរឡើងវិញ ហើយគ្រាន់តែធ្វើតេស្តអវិជ្ជមាននឹង Covid-19 មុនពេលមកទេសចរវៀតណាម កាសែត The Times បញ្ជាក់ថា វៀតណាមគឺជា "តារាកំពុងរះ" នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលសក្តិសមនឹងការផ្តល់អាទិភាពរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើស។
![]() |
![]() |
កាសែត The Times បានដកស្រង់សំដមេចុងភៅ Anthony Bourdain ដែលនិយាយថា "នៅពេលដែលអ្នកស្រឡាញ់ប្រទេសវៀតណាម អ្នកនឹងស្រឡាញ់ប្រទេសនេះជារៀងរហូត" ហើយគាត់បានណែនាំដំណើរការទេសចដែលល្អបំផុត ដើម្បីស្វែងយល់ប្រទេសអាស៊ីអាគ្នេយ៍នេះ។
ក្នុងរយៈពេល ២១ ថ្ងៃ ការធ្វើដំណើរ "Go Wild" រួមមានសកម្មភាពរៀបចំនៅខាងក្រៅផ្ទះជាច្រើនដូចជា ការជិះកង់ ការជិះទូក ការគយគន់សត្វស្លាប និងការស្វែងយល់រូងភ្នំ។ អ្នកទស្សនានឹងចាប់ផ្តើមធ្វើដំណើរពីភូមិមួយនៅជ្រាយទីក្រុង Ha Noi បន្ទាប់មកទៅកាន់ Van Long (ខេត្ត Ninh Binh) ហើយចូលទៅជ្រៅទៅក្នុងឧទ្យានជាតិ Phong Nha Ke Bang (ខេត្ត Quang Binh) ដែលមានរូងភ្នំធំជាងគេលើពិភពលោក។ ភ្ញៀវទេសចរណ៍បន្តមកទស្សនា ទីក្រុង Hoi An (ខេត្ត Quang Nam) មុនពេលបញ្ចប់ដំណើរកម្សាន្ត ដោយបទពិសោធន៍នៃការដោះលែងអណ្តើកទៅកាន់សមុទ្រនៅ Con Dao (ខេត្តBa Ria - Vung Tau)។
![]() |
ភ្ញៀវចូលចិត្តនំបុ័ងវៀតណាម។ (រូបថត៖ Intrepid/TheTimes) |
ដំណើរកម្សាន្ត " Mekong Classic " ក្នុងរយៈពេល ១៦ ថ្ងៃ រួមមានការជិះទូកពីប្រទេសកម្ពុជា អណ្តែតលើទន្លេមេគង្គ និងឈប់នៅទីក្រុង Ho Chi Minh ដ៏រស់រវើក។ ភ្ញៀវចំណាយពេលពីរបីថ្ងៃនៅក្នុងទីក្រុង Hoi An មុនពេលធ្វើដំណើរទៅភាគខាងជើង ដើម្បីស្វែងយល់តំបន់ផ្លូវបុរាណរបស់ទីក្រុង Ha Noi ដោយការជិះស៊ីក្លូ និងលំហែកាយនៅលើទូក នៅឈូងសមុទ្រ Ha Long ។
“ដំណើរ Vietnam real food Adventure” គឺជាដំណើរទេសចរណ៍ ក្នុងរយៈពេល ១១ ថ្ងៃសម្រាប់ “អ្នកចូលចិត្តការហូបចុក” តែប៉ុណ្ណោះ។ បទពិសោធន៍សំខាន់ៗក្នុងការធ្វើដំណើរនេះគឺការទទួលទាននកាហ្វេទឹកដោះគោទឹកកក រៀនពីរបៀបឆុងតែ ភ្លក់ស្រាដែលដាំពីអង្ករ និងទទួលទានអាហារបួសនៅ Hue ។ ភ្ញៀវទេសចរមានអមានពេលវេលា ដើម្បីស្វែងយល់អាហារដែលលក់តាមចិញ្ចើមផ្លូវ នៅក្នុងទីក្រុង Ho Chi Minh ផងដែរ។
" Vietnam’s Northern Soul " ការធ្វើដំណើររ ក្នុងរយៈពេល ១២ ថ្ងៃ រួមមានទិសដៅជាច្រើននៅភាគខាងជើង ជាមួយនឹងភ្នំត្រួតស៊ីគ្នា និងវប្បធម៌បណ្តាជនជាតិនៅទីនេះ។ កន្លែងនេះនឹងមានវាលស្រែកាំជណ្តើរពណ៌មាសទុំ នៅខែកញ្ញា ដោយនៅតែរក្សាបាននូវវប្បធម៌ប្រពៃណីរបស់ជនជាតិនៅទីនេះ ខុសនឹងពីទីក្រុងដែលមានសភាពអ៊ូអរ។ ដំណើរកម្សាន្តនេះបញ្ចប់ដោយការដើរជុំវិញតំបន់ផ្លូវបុរាណ នៅរដ្ឋធានី Ha Noi និងហាលថ្ងៃកំដៅ នៅលើនាវាទេសចរណ៍លើឈូងសមុទ្រ Lan Ha ។
![]() |
វាលស្រែកាំជណ្តើរ Mu Cang Chai ។ (រូបថត៖ VOV) |
ដំណើរកម្សាន្តជិះកង់ ក្នុងរយៈពេល ១៥ ថ្ងៃ “Cycling Vietnam” នាំភ្ញៀវទេសចរពីទីក្រុង Ho Chi Minhដ៏អ៊ូអរទៅកាន់ទីក្រុង Da Lat ឆ្លងកាត់ព្រៃស្រល់ ចម្ការកាហ្វេ និងផ្លែស្ត្របឺរី។ ចាកចេញពីទីក្រុង Da Lat ភ្ញៀវទេសចរធ្វើដំណើរទៅកាន់ខេត្ត Khanh Hoa មុនពេលដែលធ្វើដំណើរ តាមផ្លូវសមុទ្រដ៏ស្រស់ស្អាតទៅកាន់ភាគខាងជើង ដោយឆ្លងកាត់ភ្នំ Hai Van និងបញ្ចប់នៅឈូងសមុទ្រ Ha Long។
“Ultimate Vietnam” - ដំណើរទេសចរណ៍វៀតណាមលំដាប់ខ្ពស់ ដែលមានតម្លៃប្រហែល ២៤០ លានដុង/ម្នាក់ ក្នុងរយៈពេល ១៤ ថ្ងៃ។ ភ្ញៀវទេសចរនឹងទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នាជាច្រើន រួមទាំង ការប្រើប្រាស់យន្តហោ ដើម្បីគយគន់ឈូងសមុទ្រ Ha Long ទស្សនាទីក្រុង Ho Chi Minh ដោយការជិះរថយន្តបុរាណ អណ្តែតខ្លួនក្នុងផ្សារបណ្តែតទឹកនៅតំបន់ដីសណ្តទន្លេ Cuu Long និងការស្នាក់នៅមណ្ឌលលំហែកាយដាច់ដោយឡែកនៅ Six Senses Con Dao (ខេត្ត Ba Ria - Vung Tau)៕

vov
មតិពីមិត្តអ្នកអាន