Trending now

ខេត្ត Thanh Hoa ដាក់ពង្រាយគំរូថែទាំមនុស្សចាស់ដែលជួយឧបត្ថម្ភដោយជប៉ុន

13:00 | 26/03/2022 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ មិនា អង្គការមនុស្សចាស់ជរាអន្តរជាតិ ប្រចាំនៅវៀតណាម (HAI) សម្របសម្រួលជាមួយសមាគមមនុស្សចាស់ជរាវៀតណាមមជ្ឈិម និងសមាគមមនុស្សចាស់ជរាខេត្ត Thanh Hoa បានបើកកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ ដើម្បីតម្រង់ទិសគម្រោង VIE​ 0៧១។

ជួយឧបត្ថម្ភ​ការ​អភិវឌ្ឍ​មុខរបរ​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​នៅ​ខេត្ត Thanh Hoa ជួយឧបត្ថម្ភ​ការ​អភិវឌ្ឍ​មុខរបរ​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​នៅ​ខេត្ត Thanh Hoa
រៀបចំបុណ្យតេតដ៏សប្បាយរីករាយ សុវត្ថិភាព និងសន្សំសំចៃជូនប្រជាជន Thanh Hoa រៀបចំបុណ្យតេតដ៏សប្បាយរីករាយ សុវត្ថិភាព និងសន្សំសំចៃជូនប្រជាជន Thanh Hoa
ខេត្ត Thanh Hoa ដាក់ពង្រាយគំរូថែទាំមនុស្សចាស់ដែលជួយឧបត្ថម្ភដោយជប៉ុន

ទិដ្ឋភាពទូទៅនៃសន្និសីទ។

គម្រោងនេះបាន​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ជប៉ុន តាមរយៈមូលនិធិអភិវឌ្ឍន៍សង្គមជប៉ុន និងបាន​ផ្ទេរសិទ្ធិដល់ធនាគារពិភពលោកប្រចាំនៅវៀតណាម ដើម្បីពង្រីកគំរូក្លឹបអន្តរជំនាន់ជួយ​គ្នាទៅ​វិញ​ទៅមក។

លោកស្រី Tran Thi Bich Thuy នាយិកាជាតិ​អង្គការ HAI ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា អង្គការ HAI បានយល់ព្រមគាំទ្រសមាគមមនុស្សចាស់ជរាខេត្ត Thanh Hoa ដើម្បីបង្កើតក្លឹបចំនួន ៣០ ក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដើម្បីជួយដល់មនុស្សចាស់ក្រី​និង​ជន​ងាយ​រងគ្រោះ ដែល​មាន​លក្ខខណ្ឌ​កែលំអជីវភាពរស់នៅ។

ខេត្ត Thanh Hoa ដាក់ពង្រាយគំរូថែទាំមនុស្សចាស់ដែលជួយឧបត្ថម្ភដោយជប៉ុន
លោក Nguyen Duc Thang ប្រធានសមាគមមនុស្សចាស់ខេត្ត Thanh Hoa។

​លោក Nguyen Duc Thang ប្រធាន​សមាគមមនុស្សចាស់ជរាខេត្ត Thanh Hoa បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៤ ឆ្នាំនៃ​ការ​អនុវត្តគម្រោងនេះ (ចាប់ពីឆ្នាំ២០២១ - ២០២៤) នឹង​ដាក់ពង្រាយ​នៅស្រុក​ចំនួន ៦ ក្នុង​នោះ​មានក្លឹបអន្តរជំនាន់ជួយគ្នាទៅវិញទៅមកចំនួន ៣០ ហើយនៅក្នុង​ស្រុកនីមួយៗ មាន ៥ ក្លឹប។ ជាពិសេស៖ នៅឆ្នាំ ២០២១ គំរូ​នេះនឹងត្រូវដាក់ពង្រាយនៅ ស្រុក Yen Dinh, ស្រុក Dong Son នាឆ្នាំ ២០២២ ស្រុក Nga Son ស្រុក Hau Loc; នាឆ្នាំ២០២៣ ស្រុក Sam Son ស្រុក Quang Xuong ។

តាម​ការគ្រោងទុក ក្នុងរយៈពេលដប់ឆ្នាំខាងមុខ ចំនួនមនុស្សចាស់នៅក្នុងតំបន់នេះនឹងមានចំនួនច្រើនជាងកុមារដែលមានអាយុក្រោម ១៥ ឆ្នាំ។ ដូច្នេះ​ក្លឹបអន្តរជំនាន់ជួយ​គ្នាទៅវិញទៅមក​​គឺ​ជា​ការ​រៀបចំ​ដ៏​ល្អ​សម្រាប់​សង្គម​វ័យ​ចំណាស់៕

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម